កណ្តាលៈ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣៥នាទី ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ ត្រង់ចំណុចទន្លេបាសាក់ក្បាលកោះធំ ភូមិក្បាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ នី វិទូ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស រស់នៅៗភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ (ស្លាប់)។
យោងតាមការស្រាយបំភ្លឺពីអ៊ំរបស់ជនរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ពេលព្រឹកព្រលឹម គាត់ព្រមទាំងប្រពន្ធកូននិងក្មួយដែលជាជនរងគ្រោះ នាំគ្នាមកបុណ្យកាន់បិណ្ឌនៅវត្តល្វាទោង ស្ថិតឃុំកំពង់កុង ស្រុកោះធំ ខេត្តកណ្តាល។
លុះពិធីបុណ្យចប់សព្វគ្រប់ ក៏ត្រឡប់មកផ្ទះឪពុកម្តាយនៅភូមិ/ឃុំខាងលើ។ ដោយអស់កម្លាំងខ្លួនបានសម្រាក ចំណែកកូនៗរបស់គាត់និងជនរងគ្រោះ នាំគ្នាទៅងូតទឹកលេងនៅទន្លេបាសាក់ក្បាលកោះធំ មួយសន្ទុះក្រោយស្រាប់តែកូនៗគាត់ មកប្រាប់ថា ជនរងគ្រោះបាត់រកមិនឃើញ សង្ស័យថាលង់ទឹក ក៏ស្ទះចេញទៅនាំបងប្អូន និងអ្នកភូមិចុះរាវរកកន្លែងពួកគេងូតទឹកលេង ទើបឃើញ និងនាំយកទៅសង្គ្រោះពីមន្ទីរពេទ្យបង្អែកស្រុកកោះធំ តែគ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះស្លាប់បាត់ហើយ រួចក៏រាយការណ៍ ជូនសមត្ថកិច្ច។
ក្រោយកើតហេតុ មន្ត្រីជំនាញបានទៅដល់ទីតាំង ព្រមទាំងធ្វើកោសល្យវិច័យ ពុំឃើញមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ឡើយ សន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់