កំពង់ធំ ៖ បទល្មើសដឹកជញ្ជូនឈើបានធ្វើសកម្មភាព យ៉ាងកក្រើកដី តែពុំត្រូវបានយកចិត្តទុកដាក់ ក្នុងការបង្ក្រាបបទល្មើសនោះទេ បែរជាបណ្តែតបណ្តោយ ឲ្យឈ្មួញឈើដឹកជញ្ជូនដូចសត្វកណ្តៀរ ទាំងយប់ទាំង ថ្ងៃ តាមរយះរថយន្តកូរ៉េ និងរថយន្តបុកស័រ តែពុំមានសមត្ថកិច្ចណាម្នាក់ ចេញមុខបង្ក្រាបនោះទេ ជាហេតុ ធ្វើឲ្យមានការសង្ស័យថា សមត្ថកិច្ចប្រហែលជាត្រូវថ្នាំសណ្តំ ។
តាមពត៌មានច្បាស់ការបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃមានឈ្មួញឈើបានដឹកជញ្ជូនដែលត្រូវបានគេស្គាល់ ១,ឈ្មោះថន ភេទប្រុស ២,ឈ្មោះលិម ភេទប្រុស ៣,ឈ្មោះស្រុន ភេទប្រុស ៤,ឈ្មោះល័ក្ខ ភេទស្រី ៥,ឈ្មោះយ៉ុន ភេទស្រី ឈ្មោះ ចែធេង ជាឈ្មួញឈើម្នាក់ពូកែទិញទឹកចិត្តមេព្រៃ និងលោក អាង ជាឈ្មួញឈើដុះស្លែរ រស់នៅភូមិក្រយៀដងក្ដា ឃុំក្រយៀ ស្រុកសន្ទុក ខេត្តកំពង់ធំ បានដឹកជញ្ជូនប្រភេទឈើប្រណិតមានធ្នង់ និងបេង រួមទាំងឈើលេខ២ ចេញពីភូមិ ពង្រោង ឃុំ សុខចិត្ត ស្រុក សណ្តាន់ ដឹកចូលមកឃុំក្រយៀ នៅពេលយប់។
តាមប្រភពព័ត៌មានបានអោយដឹងថាជារៀងរាល់ថ្ងៃតែងតែមានឡានកូរ៉េនិងបុកស័រធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសឈើជារៀងរាល់យប់ ចាប់ពីរម៉ោង៩យប់ដល់ម៉ោង៣ជិតភ្លីដោយគ្មានសមត្ថកិច្ចណាមកបង្ក្រាប ឡើយដោយសារតែជនល្មើសទាំងនោះ បានបង់ជូនលោកមេព្រៃ និងប៉េអ៊ឹម អស់ហើយ ទើបដំណើរការដឹក ជញ្ជូនប្រកបដោយរលូន ដោយការដឹកជញ្ជូនក្នុងមួយយប់ ចាប់ពី៥ទៅ១០គ្រឿង ចេញពីភូមិខោស តាមបណ្តោយផ្លូវភូមិ កំពុបអំបិល ឃុំបឹងល្វា ឆ្ពោះទៅខេត្តកំពង់ចាម ដោយឈ្មួញឈើឈ្មោះ ល័ក្ខ និងចែធេង និងលោក អាង ដែលជាឈ្មួញឈើដ៏សកម្មម្នាក់ប្រចាំស្រុកសណ្តាន់។
ពាក់ព័ន្ឋទៅនឹងបញ្ហារនេះ ប្រភពពត៌មានពី ឈ្មួញឈើបានប្រាប់អ្នកព័ត៌មានថា ពួកគាត់បានបង់ជូនលោក ឈាង មាលា នាយសង្កាត់រដ្ឋបាលព្រៃឈើក្រយៀអស់ហើយ ព្រមទាំងបានបង់ជូនលោកនាយផ្នែក និងនាយខណ្ទរដ្ឋបាល ព្រៃឈើកំពង់ធំអស់ហើយ ទើបបានពួកគាត់ហ៊ានដឹក វាជាការពិតណាស់ សម្រាប់ក្រុម ឈ្មួញដែលបានបកស្រាយនូវពត៌មានទាំងនេះ ដោយសារតែបើពុំមានការបើភ្លើងខៀវពីសំណាក់អស់លោក មេព្រៃ ប្រជាពលរដ្ឋឯណាថ្លើមធំ ហ៊ានដឹកយ៉ាងដឹកយ៉ាងកក្រើកដីបែបនេះ ។
ពាក់ព័ន្ឋទៅនឹងការចោទប្រកាន់ថា មានការដឹកជញ្ជូនបទល្មើសព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាតិ អ្នកពត៌មានបានទូរស័ព្ទសុំការបំភ្លឺពីលោក ឈាង មាលា នាយសង្កាត់រដ្ឋបាលព្រៃឈើ ក្រយៀ តែទូរស័ព្ទពុំអាចធ្វើ ការទំនាក់ទំនងបានទេ ។
មតិយោបល់