ព័ត៌មានជាតិ

លោក សោម សុជាតា បាន​ចុះ​សាកសួរ​សុខទុក្ខ និង​នាំយក​ថវិកា​ជា​អំណោយ​របស់​លោកជំទាវ​ម៉ែន​សំអន​និង សប្បុរសជន​ជូន​ដល់​គ្រួសារ​កុមារី​មាន​ជំងឺរបេង​កូនកណ្តុរ​នៅ​ស្រុក​បរិបូណ៌​

​កំពង់ឆ្នាំង​៖ លោក សោម សុជាតា​ប្រធាន​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​និង​អធិការកិច្ច​ខេត្ត នៅ​ព្រឹក​ថៃ្ង​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤​បាន​រួម​ដំណើរ​ដោយ​មន្ត្រីរាជការ​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភាព្រឹទ្ធសភា​និង​អ​ធិ ការ​កិច្ច​ខេត្ត​កំពង់ឆ្នាំង បាន​នាំយក​ថវិកា​របស់​លោក​ជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​និង អំណោយ​សប្បុរសជន​ទៅ​ជូន​គ្រួសារ​កុមារី​មាន​ជម្ងឺរបេង​កូនកណ្តុរ​រាំ​រ៉ៃ​ជាង​៣​ខែ​មក​ហើយ បច្ចុប្បន្ន​រូបនាង​ស្គម​រីង​រ៉ៃ នៅតែ​ស្បែក​ដណ្តប់​ឆ្អឹង មាន​ទីលំនៅ ភូមិ​បុស​មាស ឃុំ​ពពេល ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​។​
​លោក ខឹម សុភា មន្ត្រី​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​ខេត្ត​កំពង់ឆ្នាំង​បានអោយដឹងថា​៖​ថវិកា​និង​អំណោយ​ដែល​បាន​យក​ទៅ​ជូន​គ្រួសារ​កុមារី​មាន​ជំងឺ​ឈ្មោះ ផូ ខេ​ម​រី រួមមាន​ថវិកា​របស់​លោកជំទាវ ម៉ែន សំអន ចំនួន​៥០​ម៉ឺន​រៀល សហភាព​សហព័ន្ធ​យុវជន​ខេត្ត​កំពង់ឆ្នាំង​ចំនួន​១០​ម៉ឺន​រៀល​
​និង អ​ង្ក​២៥​គីឡូក្រាម មី​១​កេះ ទឹក​ផ្លែឈើ​១​កេះ ជា​អំណោយ​របស់​លោកជំទាវ តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកស្រី ឡុញ ពិសា អនុប្រធាន​មន្ទីរ​ប្រស​នី​យ៍​ខេត្ត និង​លោក​ប៊ី ប្រធាន​ក្រុម​យុវវ័យ​សាមគ្គី​ខេត្ត​កំពង់ឆ្នាំង​។​

លោក សោម សុជាតា ប្រធាន​មន្ទីរ​ទំនាក់ទំនង​រដ្ឋសភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​ខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ ពី​សំណាក់​លោកជំទាវ ម៉ែន​សំអន ឧ​ប នាយករដ្ឋមន្ត្រី កន្លងមក​លោក​ជំទាវ​តែងតែ​នឹករលឹក​គិតគូរ​ពី​សុខទុក្ខ​និង​ផល​លំបាក​ពី​ការរស់នៅ​របស់​បងប្អូន​គ្រប់​ទីកន្លែង​នៅពេលដែល​ប្រជាពលរដ្ឋ​មាន​ទុក្ខ​លំបាក​ដោយ​មិន​ប្រកាន់ពូជសាសន៍​ឬ​និន្នាការ​នយោបាយ​ឡើយ គឺ​បងប្អូន​ត្រូវ​ទទួលបាន​អំណោយ​ទាំងអស់គ្នា​។​

​លោក សោម សុជាតា បាន​បន្តទៀតថា​៖​ទោះបី​ថវិកា​និង​អំណោយ​ដែល​បាន​យកមក​ប្រគល់ជូន​នៅពេលនេះ​វា​មិន​គ្រប់​តាម​តម្រូវការ​ក្នុង​ការព្យាបាល​ក្មួយ​ស្រី ផូ ខេ​ម៉ា​រី ពិតមែន​តិចតួច​តែ​វា​អាច​ជួយ​ដោះស្រាយ​និង​សំរាល​ការលំបាក​របស់​គ្រួសារ​ក្មួយ​ស្រី​ដែល​កំពុង​ខ្វះខាត​បាន​មួយគ្រា​ផងដែរ ។ លោក​សោម សុជាតា សំណូមពរ​ដល់​លោក នៅ បញ្ញា ត្រូវជា​ឪពុក​កុំ​អស់សង្ឃឹម​ត្រូវខិតខំ​ព្យាបាល​កូនស្រី​ជា​បន្ត​អោយបាន​ឆាប់​ជា​ឡើងវិញ​។ ​

​លោក នៅ បញ្ញា ត្រូវជា​ឪពុក​កុមារី​មាន​ជំងឺ​និង​លោក​ប្រធាន​ភូមិ​បុស​មាស បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​ជំទាវ ម៉ែន សំអន លោក សោម សុជាតា និង​សប្បុរសជន​ដែល​បាន​ផ្តល់​អំ ណោ​យ​សប្បុរសធម៌​ដល់​គ្រួសារ​លោក​ដែល​កំពុង​ជួបប្រទះ​ការលំបាក លោក​សូម​គោរព​ជូន​ពរ​សូមអោយ​លោក​ជំ​ទា វ​ម៉ែន សំអន និង​សប្បុរសជន​ទាំងអស់​មាន​សុខភាព​ល្អ​ទទួល​ជ័យជំនះ​គ្រប់​ភារកិច្ច​និង​គ្រប់ពេ​វាលា ដើម្បី​កសាង​ប្រទេស​អោយ​បាន​សំបូរ​សប្បាយ​រុងរឿង​ទៅ​អនាគត​៕
​ ​
2014-10-01_195957
2014-10-01_200019

មតិយោបល់