កំពង់ឆ្នាំង ៖ ដើមត្នោតដ៏កម្រមាននិងចំឡែកមួយដើមមានគល់តែមួយ ដុះបែកមែកតៗគ្នាដល់៩ដើម ដែលដើមត្នោតនេះដុះនៅក្នុង ភូមិជំទាវសុខ ឃុំច្រេស ស្រុកកំពង់ត្រឡាច
ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋនៅភូមិជំទាវសុខបាននិយាយអោយអ្នកយកព័ត៌មានយើងដឹងថា៖ដើមត្នោតនេះបានដុះប្រមាណជាង២០ឆ្នាំមកហើយ ពីមុនមកប្រជាពលរដ្ឋក្នុងភូមិមិនដែលបានចាប់អារម្មណ៍ចំពោះដើមត្នោតចំឡែកមួយនេះឡើយ។ប៉ុន្តែមកដល់ពេលថ្មីៗនេះមានប្រជាពលរដ្ឋមួយចំនួនបានអុជធូបបន់ស្រន់ សុំស្ទួសយកសំបកត្នោតនេះទៅស្ងោរហូបដើម្បីព្យាបាលជំងឺ ព្រោះពួកគាត់យល់ថាជាដើមត្នោតមានឬទ្ធីបារមីអាចជួយអោយអ្នកភូមិរបស់គាត់បានជាសះស្បើយពីរោគគាព្យាធិបាន និងក្រោយពីហូបសំបកដើមត្នោតនេះទៅពួកគាត់ភាគច្រើនបានជាពីជម្ងឺរោគគា។
ប្រជាពលរដ្ឋក្នុងភូមិបានសំណូមពរសុំដល់ម្ចាស់ដី និងម្ចាស់ដើមត្នោតសូមកុំអោយកាប់ដើមត្នោតចោល និងសុំអោយអាជ្ញាធរដែនដីជួយអភិរក្សកន្លែងដើមត្នោតចំឡែកនេះទុកអោយបានស្អាតល្អ ដើម្បីធ្វើជាកន្លែងគោរពបូជា និងទុកអោយប្រជាពលរដ្ឋដែលមកពីខេត្តផ្សេងៗទៀតមកមើល និងបានគោរពបូជាទាំងអស់គ្នា៕
មតិយោបល់