ព័ត៌មានជាតិ

ទណ្ឌិត​ម្នាក់​បាន​អារ​ចម្រឹង​ដែក​បង្អួច​បន្ទប់​ឃុំឃាំង​ពេលយប់​ផ្លោះ​របង​រត់ចេញ​ពី​ពន្ធនាគារ​ខេត្ត​ដោយ​សុ​វត្តិភាព​

កំពង់ឆ្នាំង​៖​មាន​រឿង​មិន​គួរ​កើត​មួយ​កើតឡើង គឺ​ទណ្ឌិត​ម្នាក់​បាន​អារផ្តាច់​ដែក​ចម្រឹង​បង្អួច​២​ដើម​ក្នុង​បន្ទប់​ឃុំឃាំង​ពេលយប់ ហើយ​លួច​ហក់​ឡើងរ​បង​ពន្ធនាគា​ខេត្ត​រត់​ចេញ​បាត់​ដោយ​សុ​វត្តិភាព​។ គេ​យល់​ថា​ការ​អារ​ចម្រឹង​ដែកថ្នាំងអំពៅ​ធំៗ​បែបនេះ​មិនមែន​គេ​អារ​តែ​មួយ​យប់​នោះ​ដាច់​នោះទេ ។ ករណី​នេះ​បាន​កើតឡើង​វេលា​ម៉ោង​០២​រំលង​អាធ្រា​ត​យប់​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅក្នុង​ពន្ធនាគារ​ខេត្ត កណ្តាល​ទីក្រុង​កំពង់ឆ្នាំង ។​
​លោក ពៅ វុទ្ធី ប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖​ទណ្ឌិត​រូបនោះ​ឈ្មោះ អៀ តាល់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​មុនពេល​ចាប់ខ្លួន​នៅ​ភូមិ​តាកែវ​ក្រោម ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្ត​ពោធិសាត់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១០ ខែ​មិនា ឆ្នាំ​២០១១ ពីបទ​លួច​មាន​អំពើហឹង្សា និង​ត្រូវបាន​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ជុំនំ​ជំ​រះ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៥​ឆ្នាំ មកដល់ពេលនេះ​បាន​ទទួល​ទោស​ចំនួន​២​ឆ្នាំ​៦​ខែ​ហើយ នៅសល់តែ​២​ឆ្នាំ​៦​ខែ​ទៀត​។
​លោក​ប្រធាន​ពន្ធនាគារ​ខេត្ត​បាន​បញ្ជាក់​អោយដឹង​បន្ថែម​ទៀត​ថា​៖​នៅ​មុនពេល​កើតហេតុ​អំឡុង​ម៉ោង​២​រំលង​អាធ្រា​ត ពេល​ដែល​មាន​ការប្តូរ​វេន​យាម ក្នុង​នោះ​មន្ត្រី​ដែល​បាន​ផ្លាស់ប្តូរ​វេន​យាម​មាន​៖ ១.​លោក យ​ន និមល ២.​លោក ឡេក សុខ​ច​ន្ធី ៣.​លោក មួន ចម្រើន បាន​ដាស់​ក្រុម​មួយ​ផ្សេង​ទៀត​ដែល​មាន​៖ ១.​ឈ្មោះ ឆៃ ប៊ុនណូ ២.​លោក ហូ ភារម្យ ៣.​លោក ម៉ៅ ស៊ីណា ៤. ភុល កុសល បន្ត​វេន​យាម​ពី​ម៉ោង​២​រហូតដល់​ម៉ោង​៣​។ ក្រោយពី​បាន​ប្តូរ​វេន​យាម​គ្នា​រួច​មក ក្រុមទី​២​បាន​ចេញ​ដើរ​ល្បាត​ក៍​ស្រាប់តែ​បាន​ប្រទះ​ទណ្ឌិត​ឈ្មោះ អៀ តាល់ កំពុង​ឡើង​លើ​របង​ពន្ធនាគារ​ភ្លាម​នោះ​ក៍​បាន​ស្រែកឆោ​រឡោ​ឡើង​ហើយ​នាំគ្នា​ដេញ​ចាប់ តែ​ពេល​នោះ​ទណ្ឌិត​ខាងលើ​បាន​ហក់​ចេញផុត​ពី​របង​ពន្ធនាគា​រ​ខេត្ត​ទៅ​ក្រៅ​ទៅហើយ ដោយ​ស្ថានភាព​យប់​ងងឹត​ពេក​ធ្វើអោយ​ទណ្ឌិត​រូប​នោះ​រត់​គេចខ្លួន​បាត់​ស្រមោល​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ពិនិត្យ​ឃើញ​ក្នុង​បន្ទប់​ឃុំឃាំង​លេខ B1 ដែល​ជា​បន្ទប់​ឃុំឃាំង​ទណ្ឌិត​រូបនោះ ឃើញ​ដាច់​ចម្រឹង​ដែកថ្នាំងអំពៅ​បង្អួច​២​ដើម និង​បាន​រកឃើញ​វត្ថុតាង​សម្រាប់​ធ្វើ​សម្មភាព​រួមមាន​៖ ក្រមា​ចំនួន​៧ ត​ភ្ជាប់​គ្នា​ជាមួយ​គល់​ឬ​ស្សី​ប្រវែង​២​ម៉ែត្រ ដែល​មាន​រាង​ដូច​ស្នែង​សម្រាប់​សែង​សំរាម​ចោល បាន​ចង​ដែក​ដៃ​ធុង​ស្ពេ​ត្រូ​ប្រវែង​កន្លះ​ម៉ែត្រ​ធ្វើ​ជា​ទំ​ពួក​។

​នៅ​យប់កើតហេតុ និង​ព្រឹក​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ លោក​បាន​បញ្ជារ​កំលាំង​មន្ត្រី​ពន្ធនាគារ​ខេត្ត​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ក្រុង និង​ខេត្ត តាម​រុករក​ស្កាត់​គ្រប់​ផ្លូវ​ក្នុង​ក្រុង​កំពង់ឆ្នាំង​ប៉ុន្តែ​រក​មិនឃើញ​។​បន្ទាប់មក​បាន​សហកា​រ​ជាមួយ​សមត្ថកិច្ច​នគ​បាល​ខេត្ត​ពោធិសាត់ តាម​រក​ដល់​ផ្ទះ​ទណ្ឌិត​ខាងលើ​នេះ​ផង​ដែរ​តែ​រក​មិនឃើញ​។​
លោក​ប្រធាន​ពន្ធនាគារ​ខេត្ត​បាន​បញ្ជាក់​ផងដែរ​ថា​៖​នៅ​យប់កើតហេតុ​គឺជា​វេន​ប្រចាំ​ការដឹកនាំ​ដោយ​លោក ឈុន ផល្លី ជា​អនុប្រធាន​ពន្ធនាគារ​ខេត្ត មកដល់ពេលនេះ​ការតាមរក​ចាប់ខ្លួន​ទណ្ឌិត​រូបនេះ​បាននិងកំពង់​ធ្វើការ​ស្រាវជ្រាវ​គ្រប់​ទីកន្លែង​ជា​បន្ត​ទៀត​។​លោក​សូម​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន បើ​បានឃើញ​ទណ្ឌិត​ដែល​មាន​ភិនភាគ​ដូច​រូបថត​ខាងលើនេះ​សូម​រាយការណ៍​មក​សមត្ថកិច្ច​គ្រប់​ទីកន្លែង​បន្ទាន់ ដើម្បី​ចាប់​ខ្លួន​រូបគេ​មក​ដាក់​ក្នុង​ពន្ធនាគារ​ខេត្ត​វិញ​៕
Prisioner

មតិយោបល់