ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយ គ្រឿន បង្ហោះ​វីដេអូ បង្កប់ន័យ​រិះគន់

​ភ្នំពេញ​៖ តារា​កំប្លែង ដ៏​ល្បីល្បាញ ដែល​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ឲ្យ​ងារ​ជា​តារា​កំប្លែង​មុខ ស្ងួត នោះ​គឺ​នាយ​គ្រឿន កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​មហាជន នៅ​ទូទាំង​ប្រទេស តាមរយៈ​សម្តី​ចាក់ទឹកមិនលិច​របស់​គាត់ ។​
Neay Croen
​តារា​កំប្លែង ដែល​មាន​ស្រុកកំណើត​នៅ​ខេត្ត​ស្វាយរៀង ថ្មីៗ​នេះ​បាន​ធ្វើឲ្យ ទស្សនិកជន​មួយចំនួនធំ ភ្ញាក់ផ្អើល ដោយ សរសេរ​នៅ​ទំព័រ​បណ្តាញ​សង្គម​របស់​ខ្លួន ដោយ​ភ្ជាប់​មក​ជាមួយនឹង​វិដេអូ​ថា “​អ្នក​នឹង​មាន​អារម្មណ៍​ថា​…​បន្ទាប់​ពី​មើល​វីដេអូ​នេះ​រួច​!!! ហើយ​បើ​មិន​ស្គាល់​ព្រុំប្រទល់​ស្វាយរៀង កុំ​ចេះតែ​ហ៊ាន​សួរ​គេ​ពេក​ណា !!! Share ទាំងអស់គ្នា​ណា​” ។ វីដេអូ​ឃ្លិប​នេះ​ត្រូវបាន​ក្រុម​ទំព័រ​អ្នក Troll យក​ទៅ​កែច្នៃ​បន្ថែម ខណៈ​ដែល​គណៈកម្មាការ​នេះ រង​ការរិះគន់​យ៉ាង​ចាស់ដៃ​លើ​ទំព័រ​ហ្វេ​សប៊ុក ជា​យូរណាស់​មកហើយ​នោះ ។​

​ជាមួយនឹង​វីដេអូ​ឃ្លិប ដែល​បង្ហោះ​ភ្ជាប់​នឹង​ពាក្យពេចន៍ ដែល​បង្កប់ន័យ រិះគន់​ទៅ​លើ គណៈកម្មាការ​រូបនោះ ដែល​សួរ​ទៅ​បេក្ខជន មក​ធ្វើ​តេស្ត ត្រូវបាន​គេ​យល់ឃើញថា នាយ គ្រឿន ចង់​ថា គណៈកម្មាការ​រូបនេះ មិន​ស្គាល់​ព្រំប្រទល់​ខេត្ត​ស្វាយរៀង បាន​ច្បាស់លាស់​ផង ហាន​ទៅ​ផា ឲ្យ បេក្ខជន​រូបនោះ ។ គណៈកម្មការ​រូបនោះ​បាន​សួរថា “​ប្អូន ខេត្ត​ស្វាយរៀង ប្អូនឯង​ប៉ែក​ខាង​ឆ្លង​ដ​អ្នក​លឿង​អត់​ទេ ?” សំនួរ​នេះ​ជាក់​ណាស់ គណៈកម្មាការ​នេះ មិន​ស្គាល់​ព្រំប្រទល់​ខេត្វ​ស្វាយរៀង​នោះ​ទេ ព្រោះ​ថា​អ្នក​លឿង ជា​ទីប្រជុំជន​មួយ ក្នុង​ខេត្ត​ព្រៃវែង ហើយ​ព្រំដែន​ស្វាយរៀង និង​ព្រៃវែង នៅ​ក្រោលគោ​ឯ​នោះ ខុស​គ្នា​រាប់សិប​គីឡូម៉ែត្រ ។ តែ​ទោះជា​យ៉ាងណា អ្វី​ដែល​ធ្វើឲ្យ​គេ​រិះគន់​ទៅ​លើ គណៈកម្មាការ​រូបនោះ គឺ​ត្រង់ ថា មិន​សមជា​គណៈកម្មាកា​រ​នោះទេ ដោយ​មាន​សម្តី​អសីលធម៌ ការ​ធ្វើ​តេស្ត​សោះ ចាំបាច់​អី ដល់​ថ្នាក់​នេះ និង អ្នក​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ចំនួន​ហាន​ប្រើ​ពាក្យ​មិន​សមរម្យ​ទៅលើ គណៈកម្មាការ​រូបនេះ​ទៀតផង ។​
2014-10-03_130944
​ជុំវិញ​នៃ​បញ្ហា​បង្ហោះ​វីដេអូ​លើ​ទំព័រ នាយ​គ្រឿន CTN នេះ យើង​មិន​ទាន់​ដឹង​ច្បាស់​ថា ទំព័រ​នេះ ជា​ទំព័​រហ្ស៊ី​ន របស់​នាយ​គ្រឿន ឬក៏​យ៉ាងណា ខណៈ​ដែល​យើង​មិនអាច​សុំ​ការ​បញ្ជាក់បាន នៅ​រសៀល​នេះ ៕​
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់