ព័ត៌មានជាតិ

មេ​ភ្នាក់ងារ​ចារ​នារី ប្រចាំ​សេត​វិមាន លាលែង​ពី​តំណែង ដោយ​ការ​ធ្វេសប្រហេស​ក្នុង​ការការពារ​ប្រធា​នា​ធិបតី​

​មេ​ភ្នាក់ងារ​ចារ​កម្ម ប្រចាំ​សេត​វិមាន លោកស្រី​ Julia Pierson បាន​លាលែង​ពី​មុខងារ​នេះ បន្ទាប់​ពី ធ្វើការ នៅ​ទីនោះ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​។ ទីភ្នាក់ងារ ព័ត៌មាន​ចិន​ស៊ិនហួ រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២ ខែតុលា ឆ្នាំ​២០១៤​ថា លោកស្រី Julia Pierson បាន​ដាក់​លិខិត​លាឈប់ និង​លោក Jeh Johnson រដ្ឋមន្ត្រី សន្តិសុខ​ជាតិ បាន​ទទួល​យក​លិខិត​នោះ​ហើយ​។​

​ការលាលែង​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​ការរិះគន់​មេ​ចារបុរស​រូបនេះ ការពារ​កិត្តិយស​អង្គភាព ខ្លួន​ជា​ជាង​ការពារ ប្រធានាធិបតី​។ យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា លោក នឹង​តែងតាំង លោក​Joseph Clancy ដែល​បាន បំរើការ​នៅក្នុង​អង្គភាព​ការ​ប្រធានាធិបតី​ជំនួស​តំណែង​លោក​ស្រី Julia​។ យ៉ាងណា​ក៏​ដោយ​អ្នកនាំពាក្យ សេត​វិមាន លោក Josh Earnest បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​មួយ​ថា ការលាឈប់​នេះ ពីព្រោះ “​លោកស្រី យល់ថា វា គឺ​ផលប្រយោជន៍​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ភ្នាក់ងារ​ចារ​កម្មនេះ​”​។​

​លោក​ប្រធានាធិបតី បា​រ៉ាក់ អូ​បា​ម៉ា ក៏​បាន​ថ្លែងអំណរគុណ​លោកស្រី Julia ផងដែរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់គាត់ ក្នុង​ការបំពេញ​ភារកិច្ច បាន​យ៉ាង​ល្អ​ផង​ដែរ​៕​
Julia Pierson

មតិយោបល់