ព័ត៌មានជាតិ

រថយន្ត​កុង​ទីន័រ​បើក​បុក​រថយន្ត​២​គ្រឿង​ខ្ទេច​និង​របួស​ស្រី​ម្នាក់​ធ្ងន់ធ្ងរ​

​បន្ទាយមានជ័យ​៖ រថយន្ត​កុង​ទីន័រ​មួយ​គ្រឿង​បាន​បើក​យ៉ាង​លឿន​លើ​ស្ពាន​សែ​សិន​ក៏បាន​រេ​ចង្កូត​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​កា​ម​រី​និង​រថយន្ត​នី​ស​សាន់​២​គ្រឿង​ដែល​កំពុង​បើកបរ​នៅ​ពីមុខ​បណ្តាលឲ្យ​រថយន្ត​ទាំង​២​នោះ​ខូចខាត​យ៉ាងដំណំ​ចំណែក​រថយន្ត​នី​សាន់​វិញ​របួស​អ្នកដំណើរ​ម្នាក់​ជា​ទំងន់​។​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០១៤​ស្ថិត​នៅលើ​ស្ពាន​សែ​សិន​នៅ​ភូមិ​សែ​សិន​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​
Dangerous
​លោក​វ​រះ​សេនីយ៍​ទោ សន​គីម​សួគ៍​នាយ​ផ្នែក​ចរាចរ​បាន​និយាយថាៈ​មុនពេល​កើតហេតុ​មាន​រថយន្ត​កុង​ទីន័រ​មួយ​គ្រឿង​បាន​បើកបរ​មកពី​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​លុះ​បើក​មកដល់​ចំនុច​លើ​ស្ពាន​ក៏បាន​រេ​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​កា​ម​រី​ពណ៌​ស្លែ​ស៊េរី ៩៣ បុក​ពីក្រោយ​ខ្ទេច​គូថ ហើយក៏​បាន​រ៉េ​ចង្កូត​ជ្រុល​ទៅ​បុក​និង​រថយន្ត​ម៉ាក់​នី​សាន​មួយគ្រឿង​ទៀត​ចំហៀង​ខ្ទេច​រថយន្ត​នេះ​ខ​ណះ​ពេល​រថយន្ត​នេះ​បាន​បើក​បរ​បញ្ជ្រាសទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​បណ្តាលអោយ​រងរបួស​ធ្ងន់​ស្រី​ម្នាក់​ត្រូវ​បាន​រថយន្ត​របស់​ស្នងការ​ដឹកជញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ជីវិត​។​លោក​សន​គីម​សួ​បានបញ្ជាក់​ថា​ជនរងគ្រោះ​មានឈ្មោះ​មុត​សា​វីន​ភេទ​ស្រី​អាយុ​២៤​ឆ្នាំ​។​

​ចំណែក​រថយន្ត​នី​សាន់​ព៌ណ​ស្លែ​ពាក់ស្លាក​ភ្នំពេញ​២D៨២៣៧​ម្ចាស់​បើកបរ​មានឈ្មោះ ហ៊ី វណ្ណៈ​ប្រុស​អាយុ ៣៥​ឆ្នាំ​រស់នៅ​ភូមិ​កោះ​កែវ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី​ខេត្ត​បន្ទាយមានជ័យ និង​រថយន្ត​កាមរី​ម្ចាស់​បើកបរ​មាន​ឈ្មោះ​អ៊ុំ យុ​ឡា ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង​ស្វាយ ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​។​ចំណែក​ម្ចាស់​រថយន្ត​កុង​ទីន័​របង្ក​នោះ​រត់​គេចខ្លួន​បាត់​។​

​លោក​សន​គីម​សួគ៍​បាន​បញ្ជាក់បន្តថា​ហេតុការ​ណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បណ្តាលមកពី​រថយន្ត​កុង​ទីន័រ​បើកបរ​មិន​គោរពរ​ច្បាប់​ចរាចរណ៍​បើក​រេ​ពេញ​តែ​ថ្នល់ជាតិ​ហាក់​អ្នកបើកបរ​ទើបតែ​រៀន​បើកបរ ទើប​បណ្តាលអោយ​បុក​គ្នា​បែប​នេះ​។​រថយន្ត​បង្កហេតុ និង​រថយន្ត​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​យកទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕​

មតិយោបល់