ខេត្តបន្ទាយមានជ័យ ៖នាព្រឹកថ្ងៃទី៤ខែតុលាឆ្នាំ២០១៤នៅសាលាបឋមសិក្សាហ៊ុនសែនសូភី លោកហ៊ុនម៉ានីប្រធានសហភាពសហពន្ធយុវជនកម្ពុជានិងក្រុមការងារបានចុះមកសួសុខទុក្ខដល់និសិត្ស ត្រៀមប្រឡងបាក់ឌុបលើកទី២មានចំនួនជិត៥០០នាក់។ថ្លែងក្នុងពិធីនោះលោកហ៊ុន ម៉ានីបាននិយាយថា ការប្រឡងបាក់ឌុបជាប់ធ្លាក់ជារឿងធម្មតាតែរឿងសំខាន់សិស្សនិសិត្សទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្របើយើងមានចំណេះពេញនៅក្នុងខ្លួននោះយើងអាចប្រឡងជាប់ដោយងាយមិនបាច់ចាំខិតខំស្វែងរកទិញនិងវិញ្ញាសារសំរាប់យកទៅបើកចាក់ឡើយ។
លោកបានបញ្ជាក់ថា ឆ្នាំមុនៗពេលប្ឡងរបាក់ឌុបម្តងគេតែងតែសង្កេតឃើញមានសិស្សានុសិស្សរត់ប្រសេចប្រសាចស្វែងរកទិញវិញ្ញាសារប្រឡងនិងរត់ទៅហ្វូតូវិញ្ញាសារប្រឡងពេញទឹកពេញដីដល់ពេលក្រសួងអប់រំគេរឹតបន្តឹងមិនឲ្យយកវិញ្ញាចូលធ្លាក់មួយថ្នាក់ៗស្ទើរចង់អស់ជាក់ស្តែងឆ្នាំនេះសិស្សដែលប្រឡងបាក់ឌុបឆ្នាំមានការប្រឡងធ្លាក់សិស្សច្រើនទើបសម្តេចហ៊ុនសែនអនុញ្ញាត្តិឲ្យក្រសួងអប់រំចេញវិញ្ញាសារលើកទី២ដល់សិស្សប្រឡងធ្លាក់អាចប្រឡងលើកទី២បាននាថ្ងៃទី១៣ខែតុលាខាងមុខនេះទៀតបាន។
លោកបានបញ្ជាក់ថាដោយសារតែសិស្សប្រឡងបាក់ឌុបឆ្នាំនេះមានការធ្លាក់ច្រើកពេកទើបលោកហ៊ុនម៉ានី បានរៀបចំបើកវគ្គសិក្សាបំប៉នដល់បែកជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមលើកទី២ចំនួន៣កន្លែងដោយឥតគិតថ្លៃមុខវិជ្ជាមានដូចជាគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងភាសារខ្មែរទីតាំងដែលត្រូវបង្រៀននៅសាលាបឋមសិក្សា
ហ៊ុនសែនសូភីនៅក្នុងក្រុងសិរីសោភ័ណ វិទ្យាល័យអរជ្រៅ ក្រុងប៉ោយប៉ែត និងវិទ្យាល័យមង្គលបូរីក្នុងនោះបានប្តល់សៀវភៅសង្ខេបមេរៀនចំនួន៨០០ក្បាលរួមមានមុខវិជ្ជាតរូបវិទ្យាគីមីនិងជីវវិទ្យាដល់សិស្សដែលត្រៀមប្រឡងទៀតផងលោកបានបញ្ជាក់ថាសិស្សទាំងអស់កុំធ្វើការចោទប្រកាន់ថាការប្រឡងឆ្នាំនេះតឹងខ្លាំងជាងឆ្នាំមុនឲ្យសោះវាដូចតែគ្នាទេបើយើងមិនចេះក៏មិនអាចប្រឡងជាប់បានដែរ ដូចពាក្យចាស់ពោលថា គោបាត់ទើបធ្វើរបងពេលប្រឡងទើបខំរៀននោះវាមិនកើតទេ៕
មតិយោបល់