ព័ត៌មានជាតិ

Cristiano Ronaldo បំបែកគ្រាប់បាល់ហ៊ែកទ្រីក ​ដោយលុត Athletic Bilbao យ៉ាងចាស់ដៃ​

អេស្ប៉ាញ​៖កីឡាករ Cristiano Ronaldo ក្នុងអំឡុងពេលប្រកួតកាលពីរាត្រីយប់មិញនេះ បានបំបែក​​គ្រាប់បាល់ ហ៊ែកទ្រីក បន្តទៀតហើយ ​ដោយជួយឲ្យក្លិប អធិរាជស Real Madrid យកឈ្នះ ក្លិប Athletic Bilbao ដោយលទ្ធផល ៥ ទល់នឹង០ ​ធ្វើឡើងនៅពហុកីឡដ្ឋាន Santiago Bernabeu ។​
Ronaldo
កាលពីរាត្រីយប់មិញនេះដែរ កីឡាករ Gareth Bale ជាគន្លឺះដ៏សំខាន់ ដែលជួយឲ្យ ​Ronaldo បើកឆាក រកគ្រាប់បាល់ និងបន្តរកគ្រាប់បាល់ ​ ដោយគ្រាប់បាល់លើកដំបូងរកសបាននៅនាទី ទី ៣ គ្រាប់បាល់ទី ២ របស់ Ronaldo រកបាននៅនាទី ៥៥ និងគ្រាប់បាល់ទី ៣ ដែលជាគ្រាប់បាល់ហ៊ែកទ្រីក រកបាននៅនាទី ៨៨ ខណៈដែល Karim Benzema រកបាន ២ គ្រាប់នៅនាទី ៤១ និង ៦៩ នោះ ។​
ភ្ញៀវ Athletic Bilbao ដែលជាក្លិបមួយទន់ខ្សោយស្ថិតនៅលេខរៀងទី ១៨ នៃតារាង ដោយ ៧ ប្រកួតមាន ៤ ពិន្ទុ ស្របពេលដែល Real មាន ១៥ ពិន្ទុ នៅលេខរៀងទី ៤ នៃតារាង ។

បញ្ជាក់ផងដែរថា ​ថ្មីៗនេះដែរ មានចចាមអារាមក្លិបពីរ នោះគឺអតីតក្លិបបិសាចក្រហម និង មេឃខៀវ បាននឹងកំពុងត្របាញ់ជើង​ត្រៀមលុយ នាំយកកីឡាករ Ronaldo មកវិញ ក៏ប៉ុន្តែ គ្រូបង្វឹកក្លិប Real Madrid លោក Carlo Ancelotti បានចេញមុខអះអាងថា Ronaldo មិនចាកចេញនោះទេ ដោយបន្តលេង​នៅក្លិបជាច្រើនឆ្នាំទៀត​៕​
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់