ព័ត៌មានជាតិ

ដាច់ភ្លើង! ខេត្តកណ្ដាលនឹងដាច់ភ្លើងជាង២ម៉ោងក្នុងថ្ងៃនេះ

កណ្ដាលៈ តាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧ នៅវេលាម៉ោង១១និង៤៤នាទីព្រឹក អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥(GS5-F2) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្តូរ Pin Isolator ដែលមានទីតាំងស្ថិតនៅភូមិចក ភូមិក្រាំស្វាយ និងភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
សូមបញ្ជាក់ថា អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង២រសៀល។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ។

មតិយោបល់