ព័ត៌មានជាតិ

James Rodriguez មិន​ឲ្យ​ធៀប​ជាមួយ​នឹង Angel di Maria

​ទីក្រុង​ម៉ា​ឌ្រិ​ដ​៖​កីឡាករ James Rodriguez បាន​ទទួច​ឲ្យដឹងថា គាត់​គ្មាន​បំណង​ចង់​ជំនួស​តំណែង កីឡាករ Angel di Maria ហើយក៏​មិន​ចង់​ឲ្យ​កីឡាករ អា​ហ្សង់​ទីន​រូបនេះ​អាក់អន់ស្រពន់ចិត្ត​នឹង​ក្លិប​នោះទេ​។​
James Rodriguez
​កីឡាករ​សញ្ជា​តិកូ​ឡ៊ុំ​ប៊ី James Rodriguez បាន​ចូលរួម​លេង ជាមួយនឹង​ក្លិប Real Madrid នៅ​រដូវ​កាល​ថ្មី​នេះ ដោយ​ផ្លាស់​ពី​ក្លិប Monaco ខណៈ​ដែល Di Maria បាន​ចាកចេញ​ទៅ​លេង​នៅ ក្លិប បិសាច​ក្រហម Manchester United ដោយ​ទំនង​អាក់អន់​នឹង​ក្លិប​ទិញ James Rodriguez មកលេង​ជំនួស​តំណែង​ខ្លួន​។​
​ក្នុង​ចំណុច​នេះ វា​ជា​ជំនួញ កីឡាករ James Rodriguez មិន​ដែល​ធ្លាប់​ស្នើសុំ ឲ្យ​ធៀប​ទៅនឹង កីឡាករ​អា​ហ្សង់​ទីននេះ​ឡើយ ដោយ​បានត្រឹមតែ​ធ្វើ​តាម ជោគជ័យ​ដូច​ទៅនឹង Di Maria បាន​ហើយ​។​

​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន កីឡាករ James Rodriguez បាន​និយាយថា “​កីឡាករ Di Maria ជា​អ្នកលេង​ដ៏​អស្ចារ្យ ហើយ​គាត់​បាន​ធ្វើ​រឿង​ជាច្រើន​នៅទីនេះ ដោយ​បាន​សាង​ប្រវត្តិសាស្ត្រ និង​មនុស្ស​ជាច្រើន​គោរព​គាត់​” ៕

មតិយោបល់