ចិន៖ យោងតាម ប្រភពព័ត៌មាន Sina Tech បានចុះផ្សាយឲ្យដឹងថា មហាសេដ្ឋី Lei Feng Qian បានបរិច្ចាគទូរស័ព្ទឆ្លាតវៃ iPhone 6 ដល់មិត្តរួមថ្នាក់ចាស់ ដែលបានរៀនជាមួយនឹងគ្នា កាលពីឆ្នាំ ១៩៩២ នៅវិទ្យាល័យ Maoshan ។
iPhone 6 នឹងត្រូវបានដាក់លក់ នៅក្នុងប្រទេសចិន នៅថ្ងៃទី ១៧ ខែ តុលា ខាងមុខនេះ ហើយមហាសេដ្ឋី ខាងលើក៏នឹងទិញទូរស័ព្ទទាំងនេះ ដើម្បីជូនដល់អតីតមិត្តរួមថ្នាក់ដែលរៀនជាមួយនឹងគ្នា ក្នុងឆ្នាំ ផងដែរ ។
លោក Lei Feng Qian ត្រូវបានគេស្គាល់ថា ជាអ្នកមនុស្សធម៌ដ៏សំខាន់ នៅក្នុងប្រទេសចិន ដោយធ្លាប់បានបរិច្ចាគចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹករបស់ខ្លួន ក្នុងគ្រោះថ្នាក់រញ្ជួយដី ដល់ជនរងគ្រោះនៅខេត្ត ស៊ីឈន កាលពីឆ្នាំ ២០០៨ ។
ដើម្បីទទួលបាន ទូរស័ព្ទ iPhone 6 អតីតមិត្តរួមថ្នាក់របស់មហាសេដ្ឋីខាងលើ ដោយគ្រាន់តែបង្ហោះរូបភាព iPhone នៅលើគណនី Weibo របស់គេនឹងទទួលបាន អំណោយដ៏វិសេសវិសាលនេះ ៕
ព័ត៌មានជាតិ
មតិយោបល់