ព័ត៌មានជាតិ

ល្បិច​បោក​ថ្មី អាជីវករ​ត្រូវ​ប្រុងប្រយ័ត្ន ខណៈ​អ្នកស្រុក​កណ្តៀង​អស់ ២០ លាន​រៀល​

​ពោធិសាត់​៖ ក្បួន​ល្បិច​បោក​ស្ទីល​ក្បាច់​ថ្មី ម្នាក់​ធ្វើ​ជា​ទូរស័ព្ទ​តថ្លៃ​និង​ទិញ​គោ​ក្របី​ម្នាក់ទៀត ធ្វើ​ជា​យក​ដុល្លា​ពិត​ដូរ​យកលុយ​ពី​អាជីវករ​លក់ដូរ​នៅ​ស្រុក​កណ្ដៀង​អស់​២០​លាន​រៀល ជា​ថ្នូរ​និង​ប្រាក់​ដុល្លា​អា​មេ​រិច​(៦​ពាន់​ដុល្លា​)​ដូចគ្នា​ចុងក្រោយ ជាមួយ​ក្រដាស់​ដុ​លា្ល​១០០​ពី​សន្លឹក​និង​ក្រដាស់​២​ដុល្លា​៦០​សន្លឹក ។ ហេតុការណ៍​គឺ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៤ ស្តិតក្នុង​ចំណុច​ទីប្រជុំជន​ផ្សា​កណ្ដៀង ក្នុង​ភួមិ​បឹង​ក្រាញ់ ឃុំ​និង​ស្រុក​កណ្ដៀង ខេត្ត​ពោធិសាត់​។ បើ​តាម​លោក ស៊ិន សុខា អធិការ​ង​បាន​ចុះ​ដល់​ទីតាំង​កើតហេតុ​នោះ​បាន​ប្រាប់ថា ជនរងគ្រោះ​នោះ​មានឈ្មោះ សៅ គឹម​លី អាយុ​៤៩​ឆ្នាំ ភេទ​ស្រី រស់នៅ​ភួមិ​កើតហេតុ​ខាងលើ ។​លោក ស៊ិន សុខា ដែល​ចុះ​ដល់​នឹង​ទីតាំង​កើតហេតុ​បាន​និយា​បន្ត​ថា​ជនសង្ស័យ​បាន​ដូរ​លុយ​យក​ទៅ​បាត់​នេះ​មាន​គ្នា​ពី​នាក់ មិនដឹង​ជា​មកពីណា​ទេ​ពួកគេ​មាន​អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ ម្នាក់​ចេះ​ភាសា​វៀតណាម​ច្បាស់​ធ្វើ​ជា​និយាយ​ទូរស័ព្ទ​ក្បែរ​អ្នក​ដូរ​លុយ ម្នាក់​ទៀត​និយាយ​ខ្មែរ​ច្បាស់​ជា​អ្នក​យក​ដុល្លា​ដូរ​លុយ ។ លោក​អោយដឹង​ទៀត​ថា ដំបូង​ជន​មិន​ស្គាល់​មុខ​ទាំង​ពី​នោះ បាន​យក​លុយ​ដុល្លា​ពិត​ក្រដាស់​( ១០០​ដុល្លា ) ចំនួន​៦០​ពាន់​ដុល្លា​៦០​សន្លឹក មួយ​ដុំ​ដោយ​រៀប​ដាក់​ចង​ខ្ទាស់​ជា​បាច់​ត្រឹមត្រូវ មក​ដូរ​លុយ​ពី​ជនរងគ្រោះ​ត្រឹមត្រូវ​ហើយ​ធ្វើ​ល្បិច​យកតែ​(២០) លាន​រៀល​ទេ​ព្រោះ​ធ្វើ​ជា​ថា​តថ្លៃ​គ្នា​ត្រូវ​គេ​យក​លុយ​ខ្មែរ ។​ពេល​នោះ​ជន​រង​ជា​ម្ចាស់​ដូ​លុយក៍​ដូ​(២០​លាន​រៀល​)​អោយ​ភ្លាម ជនសង្ស័យ​នោះ​ដក​លុយ​ដែល​ចង​ជា​ដុំ​ស្រេច​(៦​ពា​ដុល្លា​)​អោយទៅ​ជនរងគ្រោះ​។ ហើយ​ជនរងគ្រោះ​ក៍រាប់​ហើយ​រាប់​ទៀត​រួម​ទាំង​ពិនិត្យ​ត្រឹមត្រូវ​ចំនួន​៤​ដង​ឯណា​ណោះ ក៍​ដាក់ចូល​ទូ​ដូ​លុយ ។ ស្រាប់តែ​បាន​ប្រហែល​២០​នាទី​ប៉ុណ្ណោះ ក៍​ជនសង្ស័យ​នោះ​ចាប់ផ្ដើម​ដើរមក​តូប​ដូរ​លុយ​នោះ​វិញ ដោយ​ប្រាប់ថា​សូម​ដូរ​យកលុយ​ដុល្លារ​វិញ​ព្រោះ​អ្នក​ម្ចាស់​គោ​នោះ​អត់​លក់ ហើយ​ម្នាក់ទៀត​ធ្វើ​ជា​និយាយ​ទូរស័ព្ទ​លឺៗ​ខ្លាំង​តថ្លៃ​គោ​នោះ ។​

​នៅពេល​ជនសង្ស័យ​ដាក់​លុយ​(២០​លាន​រៀល​)​លើ​ទូ​អោយ​ហើយ​ជនរងគ្រោះ​នោះ​យក​លុយ​ដុល្លា​ក្នុង​ទូ​(៦​ពាន់​ដុល្លា​)​ចេញ​មក​ដាក់​លើ​ទូ​អោយ​ដែរ ។ ពេល​នោះ​ហើយ​ដែល​ជនសង្ស័យ​ដក់​លុយ​ដុល្លា​មួយ​ដុំ​ផ្សេង​ទៀត​ដូច​លុយ​ដុល្លា​ដុំ​ដូរ​មុន ដោយ​រៀបស្មើរ​រឹប​នៅ​ខាងក្រៅ​ស្រោប​ក្រដាស់​(១០០​ដុល្លា​)​ចំនួន​ពី​សន្លឹក​ខាងក្នុង​សុទ្ធតែ​ក្រដាស់​២​ដុល្លា​៦០​សន្លឹក​ចង​ដុំ​ដូចគ្នា ។​
​ក៍​ជន​នោះ​ដាក់ជុំនួស​(៦​ពាន់​ដុល្លា​)​វិញ​ហើយ​ម្នាក់​ទៀត​ឃើញ​គ្នា​វា​ដូ​បានសម្រច​ហើយ ក៍​និយាយ​ទូរស័ព្ទ​លឺៗ​ថា មិនបាច់​ដូរ​វិញ​ទេ​ឥឡូវនេះ​គេ​ព្រម​លក់​គោ​ហើយ ។ ថា​រូ​ចក៍​យកលុយ​(២០​លាន​រៀល​នោះ​មក​វិញ ហើយ ម្ចាស់​ដូ​លុយ​នោះ​លើក​លុយ​ដុល្លា​មួយ​ដុំ​នោះ​ចូល​ក្នុង​ទូ​វិញ​ជនសង្ស័យ​នោះ​ក៍​ចេញ​ទៅ​បាត់​តែម្ដង​។​

​លោក ស៊ិន សុខា ក៍​បាន​បន្ត​ថា​មួយសន្ទុះ​ក៍​ស្ត្រី​រងគ្រោះ​នោះ​នៅ​មិន​ស្ងៀម​ក៍​ចាក់សោ​ពី​ទូ​យក​លុយ​មក​រាប់​ទៀត ឃើញ​តែ​ដុល្លា​ក្រដាស់​១០០​ដុល្លា​ពី​សន្លឹក​ក្រៅពី​នោះ​សុទ្ធតែ​ក្រដាស់​២​ដុលា​៦០​សន្លឹក​ក៍​ទន់​ដៃ​ជើង​ភ្ញាក់ផ្អើល​តាមរក​ជនសង្ស័យ​តែ​អ្វីៗ​ហួសពេល​អស់​ទៅហើយ ។ លោក​បាន​បញ្ជាក់​ថា​ករណី​នេះ​ជនសង្ស័យ​សុទ្ធតែ​សិក្សា​មុន​ពី​បី​ថ្ងៃ​ដែរ ទើប​មាន​ឱកាស​ធ្វើ​សកម្មភាព​តែម្តង ដូច្នោះ​ប្រជាពលរដ្ឋ​រួម​និង​អាជីវករ​ទាំងអស់ ត្រូវ​ប្រុងប្រយ័ត្ន​លើ​ល្បិច​បោកប្រាស់​ស្ទីល​ថ្មី​បែបនេះ វា​មិន​ខុស​ពី​ក្រុម​លេង​ចាក់​គ្រាប់​អម្ពិល​ឡើយ ហើយ​សមត្ថកិច្ច​យើង​រងចាំ​ទទួល​ទូរស័ព្ទ​អន្តរាគម៌​ជួយ​បងប្អូ​ន​២៤​ម៉ោង​ប្រសិន​មាន​អ្វី​ដែល​សង្ស័យ ៕​
Cheat

មតិយោបល់