ព័ត៌មានជាតិ

ប៉ូលីស​កងកំលាំងប្រដាប់អាវុធ​មន្ទី​របរិស្ថាន​កំលាំង​សហភាពស​ហព​ន្ធ័​មន្ត្រី​រាជការនិ​ង​ប្រជាពលរដ្ឋ​បាន​នាំគ្នា​សំអាត​បរិស្ថាន​ដើម្បី​ចូលរួម​អកអំបុក​សំពះ​ព្រះ​ខែ​

បន្ទាយមានជ័យ​៖​ក្នុង​ខេត្ត​ក្រុង​ស្រុក​នីមួយ​បើ​មាន​បរិស្ថាន​ស្អាត​គឺ​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​និង​អាយុ​យឺនយូ​ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​៧​ខែតុលា​ឆ្នាំ​២០១៤​នេះ​កងកំលាំង​ប្រដាប់អាវុធ​មានដូចជា​ប៉ូលីស បេ​អ៊ឹម ទាហាន និង​ម្ត្រីរាជការ សហភាព​ស​ហ​ពន្ធ័​យុវជន​កម្ពុជា​មន្ទី​រ​បរិស្ថាន​ខេត្ត​និង​ប្រជាពលរដ្ឋ​មាន​ចំនួន​ជិត​៥០០​នាក់​បាន​ចូលរួម​នាំគ្នា​សំអាត​បរិស្ថាន​នៅ​ម្តុំ​ជុំវិញ​មុខ​វេទិការ​អ៊ុំ​ទូក​ស្ថិតនៅ​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​ចូលរួម​សំអាត​បរិស្ថាន​និង​ដើម្បី​ចូលរួម​ប្រណាំងទូក អក​អំបុក សំពះ​ព្រះ​ខែ​នៅ​ពេល​ខាងមុខ​នេះ​។​លោកស្រី​ចាន់​ថេង អភិបាលក្រុង​សិរីសោភ័ណ​បាន​និយាយ​ក្នុង​ពិធី​សំអាត​បរិស្ថាន​ថា​ពិធី​ប្រណាំងទូក អក​អំបុក និង​សំពះ​ព្រះ​ខែ​គឺជា​ពិធី​មាន​តាំងពី​ដូនតា​មក​ម្លេះ​តែ​៣​ឆ្នាំ​កន្លង​មក​មកនេះ​បាន​ផ្អាក់​ដោយសារ​មាន​គ្រោះធម្មជាតិ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ខ្វះ​ស្បៀង​យ៉ាង​ខ្លាំង​តែ​ឆ្នាំ​នេះ​ពុំ​មាន​គ្រោះ​ធម្មជាតិ​នោះ​ទេ​ទើប​លោក​អភិបាលខេត្ត​ឲ្យ​មន្ត្រីក្រោមឱវា​ទ​ចុះ​សំអាត​បរិស្ថាន​ជុំវិញ​បណ្តោយ​ស្ទឹង​សិរីសោភ័ណ​នៅ​ចំណុច​មុខ​វេទិការ​ខេត្ត​ដើម្បី​ត្រៀម​រៀបចំ​ការ ប្រណាំងទូក​អកអំបុក​សំពះ​ព្រះ​ខែ​នៅពេល​ខាងមុខ​នេះ​។​អ្នកស្រី​បាន​បញ្ជាក់ថា​ក្រោយ​ពេល​កំលាំង​ចំរុះ​នាំគ្នា​សំអាត​បរិស្ថាន​ស្អាត​ហើយក៏​បាន​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ស្ទឹង​សិរីសោភ័ណ​ទាំងអស់​ត្រូវ​ចូលរួម​សំអាត​បរិស្ថាន​ឲ្យបាន​ស្អាត មិន​ត្រូវ​យក​សំរាម​ទៅ​ចូល​ក្នុង​ទឹកស្ទឹង​ហើយ​ត្រូវ​ចេះ​រាយការណ៍​ជូន​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន​នៅ​ពេល​ដែល​បាន​ឃើញ​គេ​យក​សំរាម​មក​បោះចោល​ក្នុង​ស្ទឹង​និង​ទីកន្លែង​ហាមឃាត់​។​លោក​ឧត្តមសេនីយ៍ត្រី​អាត់ខែ​ម បាន​និយាយថា​ក្នុង​ពិធី​សំអាត​បរិស្ថាន​ដើម្បី​ត្រៀម​រៀបចំ​ពី​ធី​អ៊ុំ​ទូក​អកអំបុក​សំពះ​ព្រះ​ខែ​នៅ​ពេល​ខាងមុខ​នេះ​គឺ​មាន​រយះពេល​៣​ថ្ងៃ​ក្នុង​នោះ​ក៏​មាន​តន្ត្រី​ប្រគំ​កំដ​នៅពេល​យប់​និង​ប្រកួត​កីឡា​ប្រដាល់​ចូល​ទស្សនា ដោយ​ឥតគិតថ្លៃ​និង​មាន​ល្បែងល្បាំ​ប្រជាប្រិយ​លេង​នៅក្នុង​វេទិការ​ចំនួន​៣​ថ្ងៃ​ផងដែរ​។​លោក​អាក់​ខែម​បានបញ្ជាក់​ថា​ក្នុង​៣​ថ្ងៃ​នោះ​ផង​ដែរ​ក៏​មាន​ក្រុមហ៊ុន​យក​ឥ​វា​ន់​គ្រប់មុខ​យកមក​ដាក់​តាំង​លក់​ក្នុង​ក្នុង​ពិធី​អកអំបុក​ស​ពះ​ព្រះ​ខែ​នៅមុខ​វេទិការ​អ៊ំ​ទូក​នេះ​ផង​ដែរ​៕
2014-10-07_205550

មតិយោបល់