ព័ត៌មានជាតិ

ជិះ​កង់​ដឹក​ត្រី​ប្រហិត​ផឹកស្រា​ស្រវឹង​ដួល​ធ្លាក់​ពីលើ​កង់​ចូល​ទឹក​បឹង​លង់​ស្លាប់​

​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​នៅ​ពេល​ស្រវឹង​ជិះ​កង់​ដួល​ធ្លាក់ចូល​ទឹក​បឹង​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ចន្លោះ​ម៉ោង​១១​ថ្ងៃត្រង់ ទៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៦​ខែតុលា​ឆ្នាំ​២០១៤ ស្ថិត នៅ​ចំណុច​បឹង​កាយ​ពាយ ក្នុង​ភូមិ​អូរ ឃុំ​ពពេល ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង ។​
Drunk
​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​និយាយ​អោយដឹងថា​៖​បុរសរងគ្រោះ មានឈ្មោះ ពូជ មូល អាយុ​៥៣ ឆ្នាំ រស់នៅក្នុង ភូមិ​អូរ ឃុំ​ពពេល ស្រុក​បរិបូរណ៌​។​មុនពេល​កើតហេតុ​បុរស​រូប​នោះ បាន​ទៅ​ទិញ​ត្រី​គេ​នៅ​មាត់កំពង់​ទឹក​លុះ​ទិញ​បាន​ហើយ​ដឹកយក​ទៅ​ជួល​អោយ​គេ​កិន​ធ្វើ​ជា​ប្រហិត​ប៉ុន្តែ​ដោយសារ​គេ​កិន​មិនទាន់​ព្រោះ​ប្រហិត​ច្រើនពេក​ក៏​ទុក​ត្រី​អោយ​គេ​កិន​សិន​ហើយ​គេ​ក៏​បាន​ត្រឡប់មក​ផ្ទះ​វិញ​។​

​លុះដល់​ម៉ោង​១១​ថ្ងៃត្រង់​បុរស​រូប​នោះ​បាន​ជិៈកង់​ដឹក​កញ្ឆេ​មួយ​ពីក្រោយ​ទៅយក​ប្រហិត​ដែល​ទុក​អោយ​គេ​កិន​។​ប៉ុន្តែ​ពេល​យក​ប្រហិត​បាន​ហើយ​ជិះ​កង់​ត្រឡប់មកវិញ​បុរស​រូប​នោះ​បាន​ផឹកស្រា​តាម​ផ្លូវ​រហូត​និង​បាន​ស្រវឹង​ហើយ​ក៏​បាត់​ដំណឹង​ឈឹង​មិនឃើញ​ទៅដល់​ផ្ទះ​។​ស្រាប់តែ​នៅ​ម៉ោង​ប្រមាណ​ជាង​៣ រសៀល​មាន​អ្នកបើក​គោយន្ត​តាម​ផ្លូវ​បាន​ប្រទះឃើញ​បុរស​រូប​នោះ​ដេកស្លាប់​ក្នុង​ទឹកមាត់​មាន​ជម្រៅ​ប្រមាណ​៤​តឹក​តែប៉ុណ្ណោះ​។​
​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ដែល​បាន​ចុះទៅពិនិត្យ​សព​និង​ធ្វើ​កោសល្យវិច្ច័យ​តាម​បច្ចេកទេស​បាននិ​យាយ​អោយ​ថា​៖​បុរស​រូប​នោះ​ផឹកស្រា​ស្រវឹង​និង​អាច​គួបផ្សំ​ខ្យល់គរ​ផង​ពេល​ដួល​ធ្លាក់​ទឹក​បឹង​ក៏ លង់​ស្លាប់​តែម្តង​ការស្លាប់​នេះ​មិនមែន​ជា​រឿង​ឃាតកម្ម​នោះទេ​។​សព​បុរស​រងគ្រោះ​​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន ប្រគល់អោយ​ក្រុមគ្រួសារ​ដឹក​បញ្ជ​ន​មកកាន់​លំនៅដ្ឋាន​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​៕

មតិយោបល់