ព័ត៌មានជាតិ

Divock Origi ៖ ហង្ស​ក្រហម​ចង់ឲ្យ​ខ្លួន​លេង​នៅ​រដូវ​កាល​នេះ​

​ខ្សែ​ប្រយុទ្ធ Divock Origi បាន​បង្ហើប​ឲ្យដឹងថា ក្លិប​ហង្ស​ក្រហម Liverpool ចង់​ឲ្យ​គាត់​ចូលរួម​លេង​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​គួរឲ្យ​សោកស្តាយ ខ្លួន​ត្រូវបាន ក្លិប Lille ខ្ចី​ជើង​ទៅ​លេង​ទៀត​ហើយ ។​
​កីឡាក​រវ័យ ១៩ ឆ្នាំនេះ​ត្រូវ​បាន​ហង្ស​ក្រហម​ទិញ​ពី Lille ក្នុងតម្លៃ ៩,៨ លាន​អឺរ៉ុ ប្រហែល ប្រហែល ១២,៥០ លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៤ នេះ បន្ទាប់ពី​ឃើញ​ទម្រង់​លេង​កីឡាករ​វ័យក្មេង​នេះ នៅ​ប្រទេសប្រេ​ស៊ីល ក្នុង​ព្រឹត្តិការណ៍ World Cup 2014 តែ​ដោយសារ​តែ Lille ខ្វះ​ជើង ក៏​ខ្ចី​ទៅ​លេង​ក្នុង​ក្រប​ខណ្ឌ Ligue 1 វិញ ។​
Divock Origi

Divock Origi បាន​និយាយថា គាត់​គូរ​តែ​ទទួល​បាន​ភាព​រីករាយ​លេង​នៅ ពហុ​កីឡដ្ឋាន Anfield ប៉ុន្តែ​មិន​ដូច្នោះ​ទេ ព្រោះថា​ក្លិប​ទាំងពីរ ជាពិសេស​ហង្ស​ក្រហម​បាន​យល់ព្រម​ឲ្យ​ខ្លួន​លេង​ជា​លក្ខណៈ​ខ្ចី​ជើង​នៅ Lille វិញ​ដដែល​។​
​កីឡាករ​រូបនេះ​បាន​បន្តទៀតថា លោក Brendan Rodgers គ្រូបង្វឹក​ហង្ស​ក្រហម Liverpool ចង់ឲ្យ​ខ្ញុំ​លេង​នៅ​រដូវ​កាល​នេះ ប៉ុន្តែ​សំណាង​គាត់​មិន​ល្អ ដោយ​បន្ត​លេងឲ្យ Lille វិញ ។​នេះ​បើ​តាម​សម្តី​របស់​កីឡាករ​សញ្ជាតិ​ប៊ែលហ្សិក​រូបនេះ​បាន​ប្រាប់​ដល់ Voetbal Primeur ។ តែ​ទោះជា​យ៉ាង​ណា​វា​ក៏​សំខាន់​ដែរ ដោយ​ខ្ញុំ នៅ​អភិ​វឌ្ឈន៍​ខ្លួន​លេង​នៅ Lille ៕

មតិយោបល់