ព័ត៌មានជាតិ

ជនរងគ្រោះកំពុងដើរហាត់ប្រាណស្រាប់តែជនសង្ស័យធ្វើសកម្មភាពឆក់ទូរសព្ទត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:ដោយមានការ បញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ

-នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ១០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០១ នាក់ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកសាំសុង ពណ៌ ខ្មៅ បណ្តាលឲ្យជនរងគ្រោះដួលទៅលើថ្នល់រងរបួសកែងដៃស្តាំ ជង្គង់ស្តាំ ចំក្បាលជាំហើមផ្នែកខាងក្រោយ) ផ្លូវលេខ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៥ និង ៤០នាទី និងចាប់យកទូរសព្ទ័ដៃរបស់ជនរងគ្រោះចំនួន០១ គ្រឿង និងបន្តចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន០១ គ្រឿង នៅចំណុចស្ថានីយ៍ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៖

ជនសង្ស័យ

-ឈ្មោះ ហេង ចាន់ន្នី ភេទ ប្រុស អាយុ ៤១ ឆ្នាំជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

វត្ថុតាងចាប់យក

-ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ ខ្មៅ បិតតែមរូបភាពចម្រុះពណ៌ស-ក្រហម ពាក់ផ្លាកលេខភ្នំពេញ១HI-៩៧៥៧ ចំនួន ០១ គ្រឿង

ភស្តុតាងចាប់យក

-ទូរសព្ទ័ដៃម៉ាក សាំសុង ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង

ជនរងគ្រោះ
-ឈ្មោះ មានទីលំនៅផ្ទះលេខ២២៧ ផ្លូវលេខ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ លក់ដូរ ។

សម្ភារ:បាត់បង់

-ទូរសព្ទ័ដៃម៉ាកសាំសុង ពណ៌ ខ្មៅ ចំនួន ០១គ្រឿង

ស្នាមរបួស

-រងរបួសកែងដៃស្តាំ ជង្គង់ស្តាំ ចំក្បាលជាំហើមផ្នែកខាងក្រោយ

ហេតុការណ៏: កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៥ និង៤០ នាទី មានករណី អំពើលួច មានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរ សព្ទ័ដៃម៉ាកសាំសុង ពណ៌ ខ្មៅ បណ្តាលឲ្យជនរងគ្រោះដួលទៅលើថ្នល់រងរបួសកែងដៃស្តាំ ជង្គង់ស្តាំ ចំក្បាលជាំហើមផ្នែកខាងក្រោយ) ផ្លូវលេខ៥៩៨ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន០២ នាក់ ជិះម៉ូតូចំនួន០១ គ្រឿងមានឈ្មោះ វីត ភេទ ប្រុស អាយុប្រហែល ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មិនស្គាល់ទីលំនៅ និងមិនស្គាល់លេខទូរស័ព្ទ បើកម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ ស លាយ ទឹកមាស គ្មានផ្លាកលេខ ឌុបឈ្មោះ ហេង ចាន់ន្នី ភេទ ប្រុស អាយុ ៤១ ឆ្នាំជនជាតិ ខ្មែរ ចេញពីចំណុចម្តុំភ្លើងស្តុប រង្វង់មូលអង់តែនទួលគោក ផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្វើ សកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យនាំគ្នាជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏បានឃើញជនរងគ្រោះឈ្មោះ ខាំង សុខជីង កំពុងដើរហាត់ប្រាណនៅលើចិញ្ចើមថ្នល់ ដោយមានកាន់ទូរសព្ទ័ដៃម៉ាកសាំងសុង ពណ៌ ខ្មៅ នៅដៃ ពេលឃើញដូច្នោះជនសង្ស័យឈ្មោះ វីត ក៏បាន បង្អង់ម៉ូតូ ហើយជនសង្ស័យឈ្មោះ ហេង ចាន់ន្នី បានចុះពីលើម៉ូតូរួចដើរចូលទៅរកជនរងគ្រោះ ចំណែកជនសង្ស័យឈ្មោះ វីត បើកម៉ូតូតិចៗតាមពីក្រោយ ពេលជនសង្ស័យឈ្មោះ ហេង ចាន់ន្នី ដើរចូលទៅជិតជនរងគ្រោះពីខាងក្រោយ ហើយបានធ្វើសកម្មភាពឆក់យកទូរសព្ទ័ពីដៃជនរងគ្រោះបានសម្រេច រួចរត់ឡើងជិះម៉ូតូជាមួយឈ្មោះ វីត តែជនរងគ្រោះបានរត់ទៅចាប់ទាញ ជនសង្ស័យចុះពីលើម៉ូតូ រួចហើយជនរងគ្រោះ និងជនសង្ស័យក៏ប្រតាយប្រតប់គ្នា ដណ្តើមទូរសព្ទ័ដៃទៅវិញទៅមក ពេលនោះជនសង្ស័យឈ្មោះ ហេង ចាន់ន្នី បានកញ្ឆក់យកទូរសព្ទ័ពីដៃជនរងគ្រោះ បណ្តាលដួលទៅលើថ្នល់ឲ្យរងរបួសកែងដៃស្តាំ ជង្គង់ស្តាំ ចំក្បាលជាំហើមផ្នែកខាងក្រោយ រួចហើយជនសង្ស័យបានយកទូរសព្ទ័ដៃរត់ឡើងជិះម៉ូតូរបស់បក្ខពួកគេច ខ្លួនបាត់តែម្តង។បន្ទាប់មកជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅសង្គ្រោះនៅមន្ទីរពេទ្យ. ដែលនៅជិតនោះ។
បច្ចុប្បន្នជនសង្ស័យ ,វត្ថុតាង(ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព) និងទូរសព្ទ័ដៃជារបស់ជនរគ្រោះដែលចាប់យកបាន ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ។

មតិយោបល់