ព័ត៌មានជាតិ

Sir Alex Ferguson ការចាកចេញ​របស់ Kagawa ត្រឹមត្រូវ​ហើយ​

​លោក Sir Alex Ferguson បាន​និយាយថា វា​បាន​ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​ខ្លាំងណាស់ ចំពោះ Shinji Kagawa ដែល​វិល​ត្រឡប់​ទៅកាន់ Borussia Dortmund វិញ បន្ទាប់​ពី​បិសាច​ក្រហម ទិញ Juan Mata ពី​តោ​ខៀវ​។​
Sir Alex Ferguson
​អតីត​អ្នក​ចាត់ការ​ទូទៅ​ក្លិប​បិសាច​ក្រហម​រូបនេះ បាន​នាំ​កីឡាករ Kagawa មកកាន់​ទឹកដី Old Trafford ក្នុង​អំឡុង​ឆ្នាំ ២០១២ ហើយ​មាន​អារម្មណ៍​ថា កីឡាករ​សញ្ជាតិ​ជប៉ុន នេះ​ត្រូវបាន​ដោះស្រាយ​ដោយ​ស្ថានការណ៍​មួយ​ដ៏​ល្អ ។​

​ទោះជា​យ៉ាងណា ក្រោយ​ពី​បិសាច​ក្រហម​តែងតាំង David Moyes ជា​គ្រូបង្វឹក ខ្សែបម្រើ​រូបនេះ ស្ថិត​នៅក្រោម​ការគំរាមកំហែង​ជាមួយនឹង​វត្តមាន​លេង​របស់ខ្លួន ដោយ​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​លេង​។ ក្នុងពេលនោះ Moyes បាន​ទិញ Mata ពី​តោ​ខៀវ ហើយ​ការចូលរួម​លេង​របស់ Kagawa ត្រូវបាន​កាត់បន្ថយ​។​
​លោក Ferguson បាន​ប្រាប់​ដល់​សារព័ត៌មាន Bild ថា “​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំង​ណាស់ ដែល​ឃើញ Shinji Kagawa វិលត្រឡប់​មកកាន់ Dortmund វិញ ដោយ​តាំង​លំនៅ​មួយ​យ៉ាងច្បាស់ ហើយ​ពេលនេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ឃើញ​គាត់​ស្រុក​ស្រួល​ហើយ​” ។​

​ដូច្នេះ​ការសម្រេចចិត្ត​របស់​គាត់ និង ក្លិប Dortmund ពិតជា​រឿង​ត្រឹមត្រូវ ដោយមាន គ្រូបង្វឹក​ក្រុម​មួយ​លោក Jurgen Klopp ដែល​ផ្តល់​ទំនុកចិត្ត​ត្រូវការ​គាត់ ។​
​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Shinji Kagawa បាន​បង្ហាញ​ខ្លួន​លេងឲ្យ​បិសា​ច្រហម​បានតែ ៥៧ លើក ដោយ​រក​គ្រាប់​បាល់​បាន​តែ ៦ គ្រាប់​ប៉ុណ្ណោះ ៕

មតិយោបល់