ក្លិបហង្សក្រហម Liverpool នឹងចុះកិច្ចសន្យាជាមួយអតីតអ្នកចាំទីរបស់ក្លិបអ្នកមានបុណ្យ Barcelona គឺ Victor Valdes នៅក្នុងខែនេះ ។
អ្នកចាំទីវ័យ៣២ឆ្នាំរូបនេះមិនមានក្លិបលេងឡើយក្រោយពេលកិច្ចសន្យារបស់គេនៅទឹកដី Camp Nou ត្រូវបានបញ្ចប់កាលពីខែមិថុនា ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីរាយការណ៍នាពេលថ្មីៗនេះបានលើកឡើងថា ភាគីទាំងពីរបានជួបពិភាក្សាគ្នារួចហើយលើគោលបំណងនាំយក Valdes មកកាន់ទឹកដី Anfield (អេនហ្វៀល) ហើយបើយោងតាមគេហទំព័រ Goal.com បានផ្សព្វផ្សាយថា អ្នកចាំទីអេស្ប៉ាញរូបនេះនឹងធ្វើការពិនិត្យសុខភាពជាមួយ Liverpool នៅខែតុលានេះ ។
គួរបញ្ជាក់ថា Valdes ធ្លាប់ជួយឲ្យ Barcelona ឈ្នះជើងឯក La Liga ចំនួន៦លើកនិង Champions League ចំនួន៣លើកក្នុងរយៈពេល១២ឆ្នាំ ៕
ព័ត៌មានជាតិ
មតិយោបល់