Post News Media ព័ត៌មានជាតិ ស្ងាត់ៗ សុវណ្...

ស្ងាត់ៗ សុវណ្ណ គីរី ប្រកាសបញ្ចេញ MV នៅអាមេរិក

បាត់មុខពីសិល្ប:មួយរយ: តារាសម្ដែងក្រមុិចក្រម៉ើមជំនាញការ៉ាតេដូ លោក សុវណ្ណ គីរី បញ្ចេញស្នាដៃបទចម្រៀងមួយថ្មីស្រឡាង ដោយបទដំបូងរបស់លោកគ្រាន់តែចេញបង្ហោះភ្លាម ក៏ប្រកាសផលិតជា MV នៅលើទឹកដីសហរដ្ឋអាមេរិកនោះផង។ ជាមួយនឹងការបញ្ចេញស្នាដៃថ្មី លោកក៏ទម្លាយឲ្យដឹងពីមូលហេតុ បាត់មុខក្នុងប៉ុន្មានឆ្នាំនេះផងដែរ។

លោក សុវណ្ណ គីរី បាបថ្លែងពីទឹកដីអាមេរិកថា លោកបានបាត់មុខពីប្រទេសកម្ពុជាប្រមាណ២ឆ្នាំមកហើយ ក្រោយពីលោកសម្រេចចិត្តចាកចេញទៅរស់នៅសហរដ្ឋអាមេរិក ដើម្បីសិក្សាភាសាអង់គ្លេស និងជំនាញផលិតកម្មវិធី។ លោកថា ខ្លួននឹងត្រលប់មកវិញយ៉ាងយូរ៤ឆ្នាំក្រោយ ដើម្បីត្រលប់មកសម្ដែង និងផលិតកម្មវិធី។ អ៊ីចឹងហើយ ទើបលោករិះរកស្នាដៃថ្មីៗ ដើម្បីកុំឲ្យស្ងប់ស្ងាត់នៅក្នុងអាជីពសិល្ប:។

លោកបានថតច្រៀងបទថ្មីមួយបទ ថ្មីស្រឡាងក្រោមចំណងជើងថា”Time Is Not Importan” ដែលនេះជាបទបើកឆាក ក្នុងអាជីពចម្រៀងរបស់ខ្លួន ហើយជាស្នាដៃរួមគ្នា ដែលមានការជួយសម្រួលតន្ត្រី និងទំនុកច្រៀង ដោយលោក ម៉េង ប៑ុនឡូ និងតារាជើងចាស់ លោក សុវណ្ណ មុន្នី។ លោកថាសប្បាយចិត្ត ដែលស្នាដៃបទចម្រៀងរបស់ខ្លួន គឺជាស្នាដៃប្រឹងប្រែងរួមគ្នារវាងលោក លោក ម៉េង ប៑ុនឡូ និង លោក សុវណ្ណ មុន្នី។

លោក សុវណ្ណ គីរី បញ្ជាក់ថា បទ”Time Is Not Important” គឺជាបទដែលលោកនិពន្ធចេញពី ការយល់ឃើញរបស់លោក តែមានការសម្រួលថែមថយ ដោយលោក ម៉េង ប៑ុនឡូ និង លោក សុវណ្ណ មុន្នី ហើយសំដៅទៅលើជីវិតស្នេហាមួយ បើទោះជាស្គាល់ចិត្តថ្លើមគ្នា និងសារភាពថា ស្រទ្បាញ់គ្នា ក៏មិនប្រាកដថាអាចរស់នៅ ជាមួយគ្នាអស់មួយជីវិតនោះទេ ហើយស្នេហាមួយដែលទើបស្រទ្បាញ់គ្នា ដោយមិនប្រើពេលយូរ ក៏មិនប្រាកដថា មិនអាចរួមរស់នឹងគ្នាបានយូរអង្វែងនោះដែរ។ សរុបមកលោកថា មនុស្សពីរនាក់ បើមានឱកាសបង្ហាញការស្រទ្បាញ់គឺគួរតែធ្វើ ដោយកុំរង់ចាំពេលវេលា។ លោកគ្រោងនឹងថត MV បទនេះ នៅលើទឹកដីអាមេរិក ដោយអ្នកថត MV របស់លោក ក៏សុទ្ធតែជាអ្នកឯកទេស ខណ:ដែលបទចម្រៀងថ្មីៗ នឹងចេញបន្តបន្ទាប់៕

https://www.facebook.com/742805669224472/posts/1197539443751090/?sfnsn=mo