ព័ត៌មានជាតិ

ស្មៅ​មួយ​ប្រភេទ​ចម្លែក​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ទុក​និង​ធ្វើ កោសលវិច្ចយ័​រកការ​ពិត​

​កំពង់ស្ពឺ​៖​ស្មៅ​មួយ​ប្រភេទ​ដែល​គេ​សង្សយ័​ជា​ស្មៅ​សម្រាប់យកម​កផលិត ចេញ​ជា​គ្រឿងញៀន​ត្រូវបាន​សមត្ថកិច្ច​សម្រេច​ដកហូត​យក​មក​រក្សា​ទុក​ដើម្បី​ធ្វើ កោសល​វិច្ចយ ឲ្យបាន​ដឹង​ថា​ស្មៅ​ជា​នេះ​ប្រភេទ​ស្មៅ​អ្វី ហើយ​មូលហេតុ​អី​បានជា ម្ចាស់​បាន​រក្សា​ស្មៅ​នេះ​ដោយ​បាន​ដាក់​ក្នុង​កេះ​រុំ​ផ្លា​ស្ទិច​យ៉ាង​ត្រឹមត្រូវ​រហូត​ចំនួន ១៩​កេះ​ក្នុង​ដី​ឡូ​មានរ​បង​យ៉ាង​ប្រុងប្រយត្ន័ ។​
2014-10-09_191328
​ករណី​ដកហូត​ស្មៅ​មិន​ស្គាល់​ប្រភេទ​នេះ​បាន​ធ្វើឡើង​នា​ល្ងាច​ថ្ងៃទី ០៨​ខែ ១០​ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ជ្រៃ​តា​កួន ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ក្នុង​ដី​ឡូ​មួយកន្លែង​មាន​ទំហំ​ប្រ​ម៉ាណ​ជា ២​ហិតា​ដែល​មាន​ជាង​កំពង់​ធ្វើ​របង ។​
​ដី​ឡូ​ខាងលើ​ត្រូវបាន​គេ​ស្គាល់​ជា​របស់​ឈ្មោះ ភួង ឡេង ភេទ​ស្រី អាយុ ៤៨ មាន​ទីលំនៅ​ក្រុងភ្នំពេញ ។​
​លោក សឿ ឡងឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដែលជា អ្នក​ដឹកនាំ​កំលាំង​ចុះ​ឃាត់​យក​ស្មៅ​ខាងលើ បានឲ្យដឹងថា ការចាប់​ឃាត់ ស្មៅ​ម្យ៉ាង​ដែល​គួរឲ្យ​សង្ស័យ​ដែល​គ្មាន​អ្នកស្គាល់ គឺ​ធ្វើឡើង​នៅក្នុង​ភូមិ​ឃុំ​ខាង លើ និង​ជា​ដី​ឡូ​ដែល​មិន​មាន​ម្ចាស់​រស់នៅ តែ​មាន​ជាង​កំពង់​ធ្វើ​របង ។​
​លោក​ព្រះរាជអាជ្ញារង​បាន​បន្តថា ក្នុងករណី​ចុះ​ឃាត់​នោះ​គឺ​ឃាត់​បាន​ស្មៅ ចំនួន ១៩​កេះ​ដែល​មាន​សណ្ឋាន​រុំ​ច្រក​ក្នុង​ថង់​ផ្លា​ស្ទិច យ៉ាង​ត្រឹមត្រូវ ដែល​បាន ដឹក​ពី​កន្លែង​ផ្សេង​យក​មក​ទុក​នៅ​ទីនេះ ។​លោក​បាន​បញ្ជាក់ថា ស្មៅ​នេះ​ពេល នេះ​បាន​យក​មក​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ យ៉ាង​ប្រុងប្រយត្ន័ រងចាំ​ខាង​ជំនាញ បញ្ជូន​ជំនាញ​មក​ធ្វើ​កោសល​វិច្ចយ ឲ្យដឹង​ការពិត ។​
​យោង​តាម​ការសាកសួរ​របស់​សមត្ថកិច្ច ទាក់ទង​និង​ការឃាត់​ស្មៅ​ខាងលើ ត្រូវបាន​ប្រភព​បានឲ្យដឹងថា ស្មៅ​ដ៏​ចម្លែក​នេះ​បាន​ដឹក​យក​មក​ពី​ក្រុងភ្នំពេញ តាមរយះ​ម្ចាស់​ដី នេះ​ផ្ទាល់​តែម្តង ប៉ុន្តែ​គេ​មិនដឹង​ថា​ស្មៅ​នេះ​គេ​ទុក​វា​សម្រាប់ធ្វើ អ្វី​ឡើយ ។ ប្រភព​បាន​និយាយទៀតថា ស្មៅ​នេះ​បើ​យក​លាយ​ឲ្យ​គោ​ស៊ី​គឺ​គោ ស៊ី​ខ្លាំងណាស់ មិនដឹ​ថា​វា​មាន​សារជាតិ​អ្វី​ទេ រូបរាង​ក៏​ចំឡែក​ខុសពី​ស្មៅ​របស់​ខ្មែរ យើង​ដែរ ។ ប្រភព​មួយទៀត​បាន​និយាយថា ម្ចាស់​ដី​ឡូ​ខាងលើ​ក៏​ជា​អ្នក​ធ្លាប់​បើក ហាង​ផលិត​បារី​ជក់​ដែរ ដូចនេះ​ស្មៅ​នេះ​អាច​ជា​របស់​សម្រាប់​លាយ​ក្នុង​ថ្នាំជក់​ក៏ អាច​ថា​បាន​តែ​អ្វីៗ​វា​អា​ស្រយ័​លើ​ការ​ធ្វើ​កោសលវិច្ចយ័​ទើបដឹង ។​
​លោក​វរ​សេនី​យ៏ អ៊ុក សុផល ស្នងការរង​ខេត្ត​កំពង់ស្ពឺ​ទទួលបន្ទុក​ប្រឆាំង បទល្មើស សេដ្ឋកិច្ច​ដែល​បាន​ចុះ​ដល់​កន្លែង​នោះ​ដែរ​បាន​ប្រាប់ថា ការដកហូត ស្មៅ​មិន​ស្គាល់​នេះ គ្រាន់តែ​ជា​ករណី​សង្សយ​មិន​ទាន់​បាន​ហ៊ាន​កំណត់​វា​អ្វី​ទេ ។​
2014-10-09_185824
​លោក​បន្តថា នៅ​ល្ងាច​នេះ​គឺ​ថ្ងៃ​ទី ០៩​ខែ ១០​ឆ្នាំ​២០១៤ ជំនាញ​មកពី ក្រសួង និង​អញ្ជើញ​មក​ត្រួតពិនិត្យ​ធ្វើ​កោសលវិច្ចយ័​ឲ្យបាន​ដឹង​ឲ្យ​ច្បាស់​ថា​វា​ពិត ប្រាកដ​ជា​អ្វី​ហើយ​វា​ចេញ​ពី​ប្រភព​ណា នៅ​ពេល​លោក​មិន​ហ៊ាន​អះអាងថា​ជា​អ្វី ឡើយ ។​
​បើសិនជា​ត្រួតពិនិត្យ​ទៅ​ឃើញ​ថា ស្មៅ​ចំឡែក​ខាងលើ​ពី​ត​ជា​មាន​សារ ធាតុ​អាច​ផលិត​ជា​គ្រឿងញៀន​មែន​នោះ ម្ចាស់ផ្ទះ​និង​ត្រូវ​ប្រឈមុខ​និង​ផ្លូវច្បាប់​ពីការ ដឹក​និង​លាក់ទុក សារជាតិ​ញៀន​ដោយ​ខុសច្បាប់ តែ​ជា​លទ្ធិ​ផល​នៅ រសៀល​ថ្ងៃ នេះ​ការពិត​និង​មាន​លទ្ធិ​ផល​ហើយ ៕

មតិយោបល់