ព័ត៌មានជាតិ

ម្ចាស់ពុំបានដកសោរចេញពីម៉ូតូហើយដើរចូលទៅក្នុងហាងបាយជនសង្ស័យលួចត្រូវសមត្ថកិច្ចឃាត់…

កំពង់ចាម:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកបាធាយបានឲ្យដឹងថា នៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង៧ ព្រឹក នៅចំណុចភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីលូចម៉ូតូមួយកើតឡើង ដែលបង្ករឡើងដោយជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជិ:ម៉ូតូ ០១គ្រឿង ម៉ាក់ហុងដាសេ125 ពណ៍ខ្មៅ កាំរន្ទះពណ៍-ស ស្លាកលេខមិនចាំ (ឃាត់ខ្លួន ០១នាក់ រត់គេចខ្លួន ០១នាក់)។ ដំណើរនៃរឿងហេតុ : នៅថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ៧ព្រឹក នៅមុនពេលកើតហេតុឈ្មោះ ផន ផា បានជិ:ម៉ូតូរបស់ខ្លួនម៉ាកស្តុបពីមកទុកនៅនឹងមុខហាងលក់បាយរបស់ម្តាយខ្លួនស្ថិតនៅខាងលិចថ្នល់ជាតិលេខ6 ក្នុងភូមិស្វាយពក ឃុំបាធាយ ស្រុកបាធាយ ហើយពុំបានដកសោរចេញពីម៉ូតូទេ ហើយក៍ដើរចូលទៅក្នុងហាងបាយ ក្រោយមកក៍មានជនសង្ស័យ ០២នាក់មិនស្គាល់អត្តសញ្ញណ ភេទប្រុស ជិ:ម៉ូតូ ០១គ្រឿង មានភិនភាគដូចខាងលើចូលមករកទិញបាយ ០២កញ្ចប់ មិនទាន់បានយកបាយផងជនសង្ស័យម្នាក់ក៍ឡើងជិ:ម៉ូតូរបស់ម្ចាស់អាហារដ្ឋាន តុង ហួរ ហេងហេង ចេញទៅត្បួងតាមផ្លូវជាតិលេខ6 ពីក្រោយម៉ូតូជនសង្ស័យម្នាក់ទៀត។
ក្រោយពីទទួលព័ត៌មានភ្លាមលោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ បានដឹកនាំកម្លាំងចេញអន្តរាគមន៍ដេញតាមពីក្រោយ និងសុំការជួយអន្តរាគមន៍ពីអធិការនគរបាលស្រុកមុខកំពូល ខេត្តកណ្តាល ក៍ធ្វើការឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ រុន ធារ៉ា ភេទប្រុសអាយុ ២៣ឆ្នាំ ជាតិខ្មៃរ មានទីលំនៅភូមិទី១០ ឃុំតានង់ ស្រុកកោះសុទិន ខេត្តកំពង់ចាម។ ដែលកំពុងជិ:ម៉ូតូជនរងគ្រោះគេចខ្លួនបាននៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិសាស្រ្ត ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។ ចំណែកជនសង្ស័យម្នាក់ទៀតជិ:ម៉ូតូរត់គេចខ្លួនបាត់ មានឈ្មោះ ហេង ភេទប្រុសអាយុ ២៦ឆ្នាំ មិនស្គាល់ទីលំនៅ។ ចំពោះជនសង្ស័យឈ្មោះ រុន ធារ៉ា យើងបានឃាត់តាមបញ្ជារបស់លោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីបន្តនីតិវិធី។

មតិយោបល់