Reuters ៖ សកម្មជនវ័យក្មេងរបស់ប៉ាគីស្ថានកញ្ញា Malala Yousafzai ដែលជាអ្នកអប់រំកុមារ និងលោក Kailash Satyarthi សកម្មជនការពារសិទ្ធិមនុស្សរបស់ឥណ្ឌាបានឈ្នះពានរង្វាន់ណូបែលសន្ដិភាពពិភពលោកសម្រាប់ឆ្នាំ ២០១៤។
Malala វ័យ ១៧ឆ្នាំ ជាមនុស្សក្មេងជាងគេបំផុតដែលទទួលបានពានរង្វាន់ណូបែលសន្ដិភាពពិភពលោក ខណៈដែលលោក Kailash មានវ័យ ៦០ឆ្នាំ ដែលជាជនជាតិឥណ្ឌាដំបូងគេទទួលបានពាននេះ។
ប្រធានគណៈកម្មការពានរង្វាន់ណូបែលសន្ដិភាពពិភលោក Thorbjoern Jagland បានថ្លែងឲ្យដឹងថា គណៈកម្មការបានយល់ឃើញថានេះជាសារសំខាន់មួយដែលនាំឲ្យសាសនាហិណ្ឌូ និងអ៊ីស្លាមចូលរួមនៅក្នុងសកម្មភាពអប់រំ និងប្រចាំជាមួយនឹងក្រុមជ្រុលនិយម៕
ព័ត៌មានជាតិ
មតិយោបល់