កីឡាករ Sergio Ramos ត្រូវបានគេអះអាងថា នឹងជាពីរបួសវិញទាន់ពេលដែលអធិរាជស Real Madrid ប្រកួតជាមួយហង្សក្រហម Liverpool ក្នុងយុទ្ធនាការ Champions League នៅចុងខែនេះ ។
កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះត្រូវបានបង្ខំចិត្តដកឈ្មោះចេញពីក្រុមជម្រើសជាតិក្រោយពេលរូបគេជួបនូវ បញ្ហារបួសក្នុងការប្រកួតដែល Real Madrid បំបាក់ Athletic Bilbao 5-0 កាលពីយប់ថ្ងៃអាទិត្យ ។
យោងតាមសារព័ត៌មានក្នុងប្រទេសអេស្ប៉ាញបានចុះផ្សាយថា Ramos នឹងវិលមកវិញពេលក្រុមរបស់លោក Carlo Ancelotti ធ្វើដំណើរទៅកាន់ទឹកដី Anfield (អេនហ្វៀល) នៅថ្ងៃទី២២ខែតុលាខាងមុខនេះ ។គួរបញ្ជាក់ថា ក្លិបការពារតំណែងជើងឯកមួយនេះបច្ចុប្បន្នកំពុងឈរលេខ១ក្នុងពូលBក្រោយពេលប្រកួតឈ្នះ ២លើកជាប់គ្នារួចមក ៕
ព័ត៌មានជាតិ
មតិយោបល់