ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Taylor Swift ចាប់ផ្តើម​លេងល្បែង​ស្នេហា​ថ្មី​

​កំពូល​តារាចម្រៀង​បែប​ជនបទ​ដ៏​ល្បីល្បាញ Taylor Swift ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​តារា​ដែល​មិនសូវ​ជោគជ័យ​ខាង​ផ្នែក​ស្នេហា​នោះ ត្រូវបាន​បណ្ដាញ​ផ្សព្វផ្សាយ​រកឃើញថា​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ថ្មី​មួយទៀត​។​តារា​វ័យ​២២​ឆ្នាំ ត្រូវបាន​ទស្សនាវដ្ដី US Weekly ចុះផ្សាយ​ថា​កំពុង​រីករាយ​នឹង​អាហារ​ពេល​ល្ងាច​ជាមួយ​តារា​ប្រុស យោងតាម​ប្រភព​របស់​ទស្សនារដ្ដី​និយាយដើម​តារា​នេះ​ដដែល បានឲ្យដឹងថា Taylor Swift បាន​ធ្វើដំណើរ​ដល់​ភោជនីយ៍ដ្ឋាន​អ៊ីតាលី​មួយ​ដោយ​ជិះ​ឡាន​ជាមួយនឹង Zac Efron ហើយ​ពួកគេ​ទាំងពីរ​បាន​ញ៉ាំ​អាហារ​ពេល​ល្ងាច​ដ៏​រូ​មែន​ទិច និង​មាន​ការសន្ទនា​ដ៏​ផ្អែមល្ហែម​។ Zac ដែល​ជា​តារា​ចម្រៀង​វ័យ​២៤​ឆ្នាំ ធ្លាប់​មាន​ចំណង​ស្នេហា​ជាមួយនឹង​តួ​ស្រី​ក្នុង​រឿង High School Musical គឺ​នាង Vanessa Hudgens ប៉ុន្ដែ​បាន​ចែក​ផ្លូវ​គ្នា​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១០​។​

​តារា​រូប​នេះ ក៏​ធ្លាប់​និយាយ​សរសើរ​ថា Taylor Swift ជា​នារី​ដ៏​ស្រស់ស្អាត និង​គួរ​ឲ្យ​ស្រលាញ់​ទៀតផង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ Taylor ក៏​ហាក់ដូចជា​ត្រូវដង​ត្រូវផ្លែ​នឹង Zac ខ្លាំង​សម្បើម​ដែរ ដោយ​បាន​ដាក់​ងារ​ឲ្យ Zac ថា​ជា​បុរស​ដ៏​អស្ចារ្យ​ម្នាក់​។​ទោះបីជា​មួយ​តារា​ទាំងពីរ​បាន​ធ្វើឲ្យ​គេ​សង្ស័យ​យ៉ាងខ្លាំង​បែបនេះ​ក៏ដោយ ប៉ុន្ដែ​មាន​ប្រភព​ជិតស្និទ្ធ​នឹង​ពួកគេ​បាន​ប្រាប់​ទស្សនាវដ្ដី​តារា​ថា ពួកគេ​ទាំង​ពីរ​គ្រាន់តែ​ជា​មិត្ត​ជិតស្និទ្ធ​ប៉ុណ្ណោះ​។​ប្រភព​ដដែល​បាន​បញ្ជាក់ទៀតថា ពួកគេ​មក L.A ជាមួយ​គ្នា​គឺ​ដើម្បី​ធ្វើ​កិច្ចការ​រួមមួយ​ជាមួយគ្នា រួច​ក៏​សម្រេច​ចិត្ត​ទៅ​ញ៉ាំ​អាហារ​ល្ងាច​ជាមួយ​គ្នា​។​ឆ្លើយតប​នឹង​ពាក្យ​អេចអូច​លើ​រូប​នាង តារាចម្រៀង​ម្ចាស់​បទ Teardrops On My Guitar រូបនេះ បាន​និយាយថា​នាង​គឺ​នៅ​លីវ ហើយក៏​មិន​ចូលចិត្ត​ការ​ណាត់ជួប​ក្នុង​ផ្លូវ​ស្នេហា​អ្វី​នោះដែរ​។ នាង​បាន​បន្តថា អាល់​ប៊ុម​ទីបួន​របស់​នាង នឹង​ធ្វើឲ្យ​នាង​រវល់​ខ្លាំង ដូច្នេះ​នាង​មិន​ធ្វើឲ្យ​ខ្លួន​នាង​ឈឺ​ក្បាល​កាន់តែខ្លាំង​នោះ​ទេ​៕​
TaylorZac

មតិយោបល់