ព័ត៌មានជាតិ

នគរបាលក្រុងតាខ្មៅឃាត់ខ្លួនក្រុមស្ទាវបង្កហិង្សាក្នុងភូមិ ០៣នាក់

កណ្តាល: ក្រុមបង្កអសន្តិសុខប្រចាំភូមិ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រុងតាខ្មៅ ដឹកនាំដោយវរៈសេនីយ៍ត្រី ចំរើន បញ្ញា អធិការរងក្រុងតាខ្មៅ ធ្វើការចុះបង្ក្រាបបានភ្លាមៗ ខណៈដែលក្រុមជនទំនើងទាំង០៣នាក់ បានអុកឡុកបង្កការកាប់ចាក់ គប់ឡាន ម៉ូតូប្រជាពលរដ្ឋ នៅក្នុងភូមិ និងតាមហាងកាហ្វេ។

ហេតុការណ៍ចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៦ និង២០នាទីល្ងាច ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅក្នុងហាងកាហ្វេ ស្ថិតក្នុងភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ សុខ សុភ័ណ្ឌរិន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរអ្នកលក់កាហ្វេ មានទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ។ ចំណែកឯជនបង្កទី១ឈ្មោះ ឌឹប ឌិត ភេទប្រុស អាយុ២០ឆ្នាំ ទី០២ឈ្មោះ វ៉ាន់ បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ និងទី០៣ឈ្មោះ ហឿង ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំង០៣ មានមុខរបរអ្នកលីស្រាបៀរ និងមានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

បើតាមលោកវរៈសេនីយ៍ត្រី ចំរើន បញ្ញា អធិការរងក្រុងតាខ្មៅ បានឲ្យដឹងថា ក្រុមបង្កអសន្តិសុខ ហិង្សា កាប់ចាក់ គប់ឡាន ម៉ូតូ ប្រជាពលរដ្ឋ ទាំង០៣នាក់នេះ ពេលដែលកម្លាំងព្រហ្មទណ្ឌរបស់លោក ទទួលដំណឹង និងបានព័ត៌មានប្រជាពលរដ្ឋ រូបលោកផ្ទាល់ និងកម្លាំងក៏ចេញប្រតិបត្តិការ បង្ក្រាបបានភ្លាមៗ ខណៈដែលក្រុមទាំង០៣នាក់នេះ បានទៅអុកឡុក ដេញកាប់ចាក់នៅក្នុងហាងកាហ្វេ និងរកឃើញវត្ថុតាង ខ្សែក្រវ៉ាត់ចំនួនពីរ និងដាវមួយទៀតដែលជនសង្ស័យទាំង០៣នាក់នោះកំពុងលាក់ទុក។

បច្ចុប្បន្នជនសង្ស័យ និងរួមទាំងវត្ថុតាងកម្លាំងជំនាញព្រហ្មទណ្ឌកំពុងធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

photo_2016-08-31_22-48-32photo_2016-08-31_22-37-28photo_2016-08-31_22-37-31photo_2016-08-31_22-37-34photo_2016-08-31_22-37-37photo_2016-08-31_22-37-40photo_2016-08-31_22-37-42photo_2016-08-31_22-37-49photo_2016-08-31_22-37-51photo_2016-08-31_22-38-05photo_2016-08-31_22-38-08photo_2016-08-31_22-38-11photo_2016-08-31_22-38-14photo_2016-08-31_22-38-16photo_2016-08-31_22-38-19photo_2016-08-31_22-38-22

មតិយោបល់