ព័ត៌មានជាតិ

ACU សម្រេចជោគជ័យក្នុងការលុបបំបាត់ការយកកម្រៃក្រៅច្បាប់ និងបង្កើនចំណូលរដ្ឋ

ភ្នំពេញៈ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU បានឲ្យដឹងថា ក្នុងរយៈពេលបីឆ្នាំ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ ACU បានសម្រេចជោគជ័យក្នុងការលុបបំបាត់ការយកកម្រៃសេវាក្រៅច្បាប់ និងការរៀបចំកម្រៃសេវាតាមច្បាប់នៅ ២០ក្រសួងស្ថាប័ន ដែលមានសេវាសាធារណៈ និងបានធ្វើឲ្យចំណូលរដ្ឋមានការកើនឡើងជាង ១៨៦លានដុល្លារទៀតផង។

ការប្រកាសសម្រេចជោគជ័យនៃការលុបបំបាត់ការយកកម្រៃសេវាក្រៅច្បាប់នេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១៤ អាណត្តិទី២ របស់អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៣១ ខែសីហានេះ ដោយមានការចូលរួមពីលោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ, លោក ឱម យ៉ិនទៀង ប្រធានអង្គភាព និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត។

នៅក្នុងកិច្ចប្រជុំនោះដែរ លោក ឱម យ៉ិនទៀង ប្រធាន ACU បានឲ្យដឹងថា នៅក្នុងខែសីហា អង្គភាពក៏បានទទួលពាក្យបណ្តឹងចំនួន ៦០ពាក្យ ដោយក្នុងនោះបណ្តឹងអនាមិកមានចំនួន ២៤ពាក្យ ស្មើនឹង ៤០ភាគរយ។ បញ្ហានេះអង្គភាពប្រឆាំងអំពើពុករលួយបានសុំឲ្យសាមីស្ថាប័ន សាមីខ្លួនរងការចោទប្រកាន់ បំភ្លឺចំនួន ១៦ពាក្យបណ្តឹង។ នៅក្នុងនោះដែរ មានពាក្យបណ្តឹងចំនួន ៤០ មិនជាប់ពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ ACU ទទួលពាក្យបំភ្លឺចំនួន ៣៨ពាក្យ៕

14100288_1074597692629111_5131239797050797867_n14117696_1074600575962156_7471037555769208117_n14117704_1074600335962180_2734375515941112284_n14141743_1074597672629113_6570744033080909270_n14191895_1074600652628815_7247196228152763038_n14192003_1074600349295512_2218835209574293093_n14192028_1074600329295514_3816961519807367960_n14203148_1074600669295480_6328979677945785963_n

មតិយោបល់