ព័ត៌មានជាតិ

នគរបាលខណ្ឌ៧មករា ចុះធ្វើអត្តសញ្ញាណប័ណ្ណ និងចែកជូនប្រជាពលរដ្ឋទាំងយប់

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌ៧មករា ដែលដឹកនាំផ្ទាល់ដោយ ឧត្តមសេនីយ៍ត្រីលោក សុង លី ស្នងការង, វរសេនីយ៍ឯកលោក នេត សីុថុន អធិការ អធិការនគរបាលខណ្ឌ៧មករា ឲ្យតាមបណ្ដាប៉ុស្តិ៍រដ្ឋបាលនគរបាល ទាំង៨ប៉ុស្តិ៍ក្នុងមូលដ្ឋានខណ្ឌ៧មករា ជាក់ស្ដែងដូចនៅប៉ុស្តិ៍រដ្ឋបាលនគរបាលវាលវង់ និងប៉ុស្តិ៍រដ្ឋបាលនគរបាលមិត្តភាព ជាដើម ចុះធ្វើនិងចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ផ្ទះ ក្នុងមូលដ្ឋានរួមមាន សៀវភៅស្នាក់នៅ ,សៀវភៅគ្រួសារ និង អត្តសញ្ញាណប័ណ្ណ ដែលចាប់ផ្ដើមធ្វើកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ រៀងរាល់ម៉ោង០៧យប់រហូតដល់ម៉ោង១០យប់ មិនគិតថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យឡើយ។

លោក នេត សីុថុន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាឲ្យដឹងផងដែរនៅយប់ថ្ងៃទី៣១ ខែសីហានេះ លោកបានដឹងនាំ ឲ្យកម្លាំងនគរបាលជំនាញរបស់លោក បានចុះធ្វើអត្តសញ្ញាណប័ណ្ណជាតិខ្មែរ ផ្តល់សៀវភៅគ្រួសារ និង សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងយប់ ក្នុងមូលដ្ឋានខណ្ឌ ៧ មករា បានសរុបរួមមាន បំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានចំនួន ៣១ នាក់ ស្រី ១៥ នាក់ និង បំពេញឯកសារផ្តល់សៀវភៅគ្រួសារបានចំនួន ០៣ សហព័ន្ធ, កែតំរូវ ១ សហព័ន្ធ និងចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដល់លំនៅដ្ឋានបានចំនួន ១៨ នាក់ ស្រី ១១ នាក់។

លោក នេត សីុថុន អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានថ្លែងប្រាប់ Post News ឲ្យបានដឹងបន្ថែមទៀតថា មូលហេតុ ដែលលោក បានណែនាំឲ្យមន្រ្តីរបស់លោកចុះ ថតអត្តសញ្ញាណប័ណ្ណ ធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋ ទាំងពេលយប់បែបនេះ ដោយសារ ពេលថ្ងៃបងប្អូនប្រជាពលរដ្ឋជាប់រវល់នឹងការងាររកសីុ ជំនួញជួញដូរ ជាប្រចាំ ដូច្នេះ ដើម្បីកុំឲ្យខកខាននិងការងារ របស់បងប្អូនប្រជាពលរដ្ឋ លោកក៏សម្រេចឲ្យមន្រ្តី ចុះធ្វើនៅពេលយប់តែម្ដង ដើម្បីបានពន្លឿនការងាររដ្ឋបាល ទាន់ពេលវេលា ជូនប្រជាពលរដ្ឋ ដែលគាត់ត្រូវការ អត្ដសញ្ញាណប័ណ្ណ ,សៀវភៅស្នាក់នៅ ,សៀវភៅគ្រួសារ ទៅបំរើការតាមតំរូវការ ដែលកន្លងមក ពួកគាត់ ត្រូវការតែមមាញ្ញឹកនិងការងារ ចេះតែមិនបានមកធ្វើ ជាដើម។

លោក នេត សីុថុន អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ក្នុងមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលនគរបាលទាំង៨ក្នុងខណ្ឌ៧មករា ដែលមានកូនៗឬប្អូនអាយុ១៥ឆ្នាំឡើងទៅ ឲ្យ នាំគ្នាមកចុះឈ្មោះបំពេញបែបបទថតអត្តសញ្ញាណប័ណ្ណ, សៀវភៅស្នាក់នៅ ,សៀវភៅគ្រួសារ និងអត្ដសញ្ញាណប័ណ្ណគំរូចាស់ៗ និងអស់សុពលភាព សូមមកបំពេញបែបបទ សុំប្ដូយកអត្ដសញ្ញាណប័ណ្ណគំរូថ្មី ដើម្បីយកទៅប្រើការជាផ្លូវការផងដែរ៕

photo_2016-08-31_22-36-44photo_2016-08-31_22-36-48photo_2016-08-31_22-36-50photo_2016-08-31_22-36-53photo_2016-08-31_22-36-55photo_2016-08-31_22-36-58photo_2016-08-31_22-37-01photo_2016-08-31_22-37-03photo_2016-08-31_22-37-06photo_2016-08-31_22-37-09photo_2016-08-31_22-37-12photo_2016-08-31_22-37-14photo_2016-08-31_22-37-17photo_2016-08-31_22-37-19photo_2016-08-31_22-37-22photo_2016-08-31_22-37-25

មតិយោបល់