ការរៀបការមិនមែនជាសុភមង្គលគ្មានទីបញ្ចប់តែម្យ៉ាងនោះឡើយ តែវាត្រូវចាប់ផ្តើមលើការសន្យាគ្នា។ នៅពេលមនុស្សពីរនាក់មានគំនិតផ្សេងៗគ្នា វានឹងមិនធ្វើឲ្យអ្នកទាំងពីរមានក្តីសុខក្នុងជីវិតឡើយ។ បញ្ហា, ជម្លោះនឹងកើតមានឡើង ហើយអ្វីដែលសំខាន់ជាងគេបំផុតវានឹងប៉ះពាល់ដល់សុភមង្គលក្នុងជីវិតរបស់អ្នក។ តាមការមើលកុនរឿងហូលីវូដ ធ្វើឲ្យមនុស្សភាគច្រើនជឿថា ការរៀបការដូចជារឿងព្រេងនិទាន។ ប៉ុន្តែការពិត គឺថាមនុស្សពីរនាក់មានក្តីប្រាថ្នា និងសេចក្តីត្រូវការខុសគ្នាមិនអាចនៅជាមួយគ្នាបានឡើយ។ មនុស្សយើងម្នាក់ៗត្រូវការអ្នកណាម្នាក់នៅក្បែរខ្លួន តែពេលខ្លះក៏មិនត្រូវការចង់បានអ្នកមកមើលថែដែរ។ចំណាប់អារម្មណ៏នៃទំនាក់ទំនងស្នេហាមួយទៀតត្រូវបានគេហៅថា ការរៀបការ បើទោះបីជាបុរស និងនារីចង់រៀបការជាមួយគ្នាមែន តែពួកគេអាចនឹងមិនទាន់បានត្រៀមខ្លួនសម្រាប់ទំនាក់ទំនងស្នេហានៅឡើយ។ ការបង្ហាញខាងក្រោមធ្វើឲ្យបុរសៗមានអារម្មណ៏វិលមុខ ហើយនារីៗចង់គេចចេញពីការរៀបការ។ ប្រសិនបើអ្នកជាបុរស អ្នកគួរតែសញ្ជឹងគិតឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តរៀបការ៖
តើអ្នកបានត្រៀមចិត្តហើយ ឬនៅ?
តើអ្នកបានត្រៀមចិត្តដើម្បីរៀបការ ឬនៅ? តើអ្នកគិតថា អ្នកអាចចាប់ផ្តើមគ្រួសារបានហើយ ឬនៅ? ប្រាកដណាស់ ការរៀបការមិនត្រឹមតែជាពេលវេលាដែលមានក្តីសុខប៉ុណ្ណោះទេ តែវាក៏ជាការប្តេជ្ញាចិត្ត និងទំនួលខុសត្រូវខ្ពស់ផងដែរ។ នេះជារឿងទី១ដែលត្រូវគិតមុននឹងសម្រេចចិត្តរៀបការ។
មែនហើយ នេះជាសំណួរមួយដែលបុរសគ្រប់រូបត្រូវគិតមុននឹងចាប់ផ្តើមជំហានដំបូង។ បុរសៗជនជាតិឥណ្ឌាគ្រប់រូបប្រឈមមុខនឹងសម្ពាធនៃការក្លាយជាឪពុកនៅរាត្រីថ្ងៃដែលពួកគេរៀបការ។ តើអ្នកអាចស៊ូទ្រាំនឹងរឿងបែបនេះបានទេ? តើអ្នកសុខចិត្តឲ្យភរិយារបស់អ្នកចំណាយពេលវេលាផ្ទាល់ខ្លួនរបស់នាង ដើម្បីរៀបចំដំណាក់កាលនៃជីវិតដ៏សំខាន់បែបនេះបានទេ? តើអ្នកចង់បានកូនដែរទេ ឬក៏មិនចង់បានកូនទេ? នេះជារឿងដែលសំខាន់បំផុតដែលអ្នកត្រូវគិតមុននឹងសម្រេចចិត្តរៀបការ។
តើហិរញ្ញវត្ថុរបស់អ្នកប្រសើរដែរទេ?
នៅក្នុងសង្គមរបស់យើងនេះ មនុស្សចាស់ជាអ្នកសម្រេចថា តើអាយុប៉ុន្មានត្រូវរៀបការបាន តែអ្នកត្រូវមានទំនួលខុសត្រូវនៅក្នុងផ្ទះ ហើយជាទំនួលខុសត្រូវរបស់អ្នកតែម្នាក់គត់។ ដូច្នេះ តើអ្នកបានរៀបចំថវិកាបានយ៉ាងត្រឹមត្រូវចំពោះទំនួលខុសត្រូវបែបនេះ ហើយនៅ ឬក៏អ្នកនៅត្រូវការពេលវេលាទៀត។
នៅជាមួយគ្នាតែពីរនាក់ ឬនៅជាមួយឪពុកម្តាយ
នេះមិនទាមទារឲ្យគិតច្រើនពេកទេ តែគ្រាន់តែទាមទារឲ្យមានការពិភាក្សាជាមួយនឹងភរិយា។ ថាតើត្រូវមានគម្រោងយ៉ាងម៉េច ហើយត្រូវរស់នៅយ៉ាងម៉េចក្រោយពេលរៀបការរួច? តើអ្នកនឹងទៅរស់នៅជាមួយឪពុកម្តាយរបស់អ្នក ឬនឹងចាប់ផ្តើមជីវិតថ្មីនៅឆ្ងាយពីឪពុកម្តាយ? ត្រូវគិតពីចំណុចនេះ ពិភាក្សាគ្នា ហើយត្រូវប្រាកដថា ភរិយារបស់អ្នកត្រៀមខ្លួនជាស្រេចចំពោះការសម្រេចរបស់អ្នក។
បំលាស់ប្តូរឈ្មោះ
តើពិតជាត្រូវការផ្លាស់ប្តូរឈ្មោះរបស់ភរិយា ដោយទទួលយកឈ្មោះស្វាមីវិញដែរទេ? សួរខ្លួនឯងនូវសំណួរមួយនេះ។ ជាជម្រើសរបស់នាងតែមួយគត់ថាតើនាងពិតជាចង់បានឈ្មោះរបស់អ្នក ឬក៏អត់! នេះជាចំណុចមួយទាមទារការគិតរបស់អ្នក។ រឿងរ៉ាវទាំងអស់ខាងលើដែលត្រូវធ្វើមុនពេលសម្រេចចិត្តរៀបការមានសារៈសំខាន់ក្នុងការពិភាក្សា និងដំណោះស្រាយ៕
មតិយោបល់