ពេលខ្លះវាមានការពិបាកណាស់ ដើម្បីយល់ អំពីអ្វីដែលមនុស្សស្រីចង់ឱ្យយើងដឹង។ តើនាងកំពុងតែពេញចិត្ត ខ្លួនអ្នកទេ? តើអ្វីដែលអ្នកកំពុងតែធ្វើនោះ វាត្រឹមត្រូវដែរទេ? តើនាងសប្បាយចិត្តទេ? និយាយឱ្យខ្លីទៅ ស្ត្រីមានការពិបាកណាស់ ក្នុងការយល់ចិត្ត តាមការសម្តែងខាងក្រៅ ជាពិសេសនៅពេលរួមភេទ តែម្តង។ ប្រសិនបើអ្នកមិនទាន់យល់ដឹងច្បាស់ទេ ចូរសិក្សាបន្ថែម អំពីសញ្ញាមួយចំនួន ដែលបង្ហាញដោយភាសាកាយវិការសិច របស់នាង។
នាងនឹងបង្ហាញអ្នក អំពីរបៀបដែលអ្នកត្រូវធ្វើ។ រាងកាយរបស់នាង នឹងប្រាប់អំពីសញ្ញានៃការស្រើបស្រាលតណ្ហាផ្លូវភេទ មួយចំនួន ដែលមិនអាចលាក់បាំងបាន ប៉ុន្តែចូរចាំថា មនុស្សស្រីគ្រប់គ្នាតែងតែមានលក្ខណៈខុសៗគ្នា ទាំងអស់។ ដូច្នេះ វាអាចមានលក្ខណៈពិបាកខ្លះៗ ក្នុងការផ្តល់ទៅវិញ នៅពេលជួយប្រទះនូវករណី ដែលមិនទៀងទាត់ ជាច្រើន។
ខាងក្រោមនេះ គឺជាសញ្ញានៃភាសាកាយវិការសិច មួយចំនួន ដែលនាងពិតជាចង់បង្ហាញឱ្យអ្នកដឹង ខ្លាំងណាស់ ៖
ដកដង្ហើមញាប់ : នៅពេលសម្រាក ដង្ហើមរបស់យើងគ្រប់គ្នា គឺមានលក្ខណៈស្មើរៗគ្នា ល្អ ណាស់។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលទទួលបានអារម្មណ៍ផ្លូវភេទហើយនោះ វានឹងធ្វើឱ្យការដកដង្ហើមរបស់នាង ដង្ហក់ជាងធម្មតា។ ចង្វាក់បេះដូង នឹងដើរញាប់នៅពេលរាងកាយរបស់នាង ត្រៀមខ្លួននឹងឈានដល់ចំនុចកំពូល នោះមានន័យថា សរីរាង្គក្នុងពោះ និងសាច់ដុំ កំពុងតែទាមទារនូវអុកស៊ីសែន ឱ្យបានច្រើនហើយ។ ប្រសិនបើអ្នក អាចឮនូវការប្រែប្រួលនៃការដកដង្ហើមរបស់នាង មានន័យថា អ្វីដែលអ្នកកំពុងតែធ្វើនោះ គឺត្រឹមត្រូវហើយ។ នេះ គឺជាភាសាកាយវិការសិច ដែលនាងកំពុងតែផ្តល់ឱ្យអ្នកដឹងថា នាងមានសម្រើបហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើនាងដកដង្ហើមធម្មតាៗទេ ប្រហែលជាអ្វីដែលធ្វើនោះ មិនត្រឹមត្រូវទេ។
រាងកាយរបស់នាង ទៅជារមួល : ប្រសិនបើនាង កំពុងតែក្តាប់ម្រាមជើង និងរមួលសង្កត់មកអ្នកវិញ នោះគឺជាអ្វីដែលកំពុងតែធ្វើឱ្យនាងពេញចិត្តហើយ។ ការដែលនាងប្រើកម្លាំងរុញជំនះនឹងអ្នកវិញ មានន័យថា នឹងបានទទួលនូវសម្រើបរួចទៅហើយ។ ប្រសិនបើនាងកំពុងតែដេកជាលក្ខណៈធ្វើហី នោះប្រហែលអ្វីដែលអ្នកកំពុងតែធ្វើនោះ មិនអាចដាស់អារម្មណ៍នាង បាន ឡើយ។ ដូច្នេះ ចូរព្យាយាមប្រើប្រាស់ក្បាច់ថ្មី ឬឈប់ប្រើវិធីសូកបញ្ចូលលិង្គ ដោយជំនួសនូវការប្រើមាត់ ឬម្រាមដៃ ដើម្បីថ្នាក់ថ្នមនាងវិញ ហើយចាំមើលថា កាយវិការរបស់នាង នឹងមានការប្រែប្រួល ដូចម្តេចខ្លះ។
ដៃត្រដាងចេញ : កាយវិកាយមួយប្រភេទទៀត ដែលបញ្ជាក់ថា នាងទទួលបានសម្រើបផ្លូវភេទនោះ គឺដៃរបស់នាង ឱបទ្រូងរបស់អ្នក អោបក្បាល ឬកន្លែងណាមួយ។ ប្រសិនបើនាងនៅពីលើ នាងប្រហែលជាចង់ប្រើដៃមកម៉ាស្សាឱ្យខ្លួនឯង ហើយដើម្បីឱ្យបានសម្រើប កាន់តែខ្លាំង។ ការធ្វើដូច្នេះ មិនអាចជាកាយវិការ ដ៏ពិតប្រាកដមួយបានទេ ប៉ុន្តែវាអាចមានប្រយោជន៍ដែរ។ រាងកាយរបស់នាង គួរតែឆ្លើយតបនឹងការប្រើដៃ។ នាងមិនគួរបារម្ភ អំពីសម្លៀកបំពាក់ ឬកន្លែងដាក់ដៃរបស់នាងឡើយ។
ចលនាសាច់ដុំទ្វារមាស : កន្លែងដែលមានរំញោចខ្លាំងបំផុតរបស់ស្ត្រី គឺជញ្ជាំងរបស់ទ្វារមាស សាច់ដុំ និងស្បែក។ ជញ្ជាំងទ្វារមាស គឺជាសាច់ដុំ ដ៏អស្ចារ្យមួយ ហើយវាប្រហែលជាអាចប្រើប្រាស់ ដើម្បីបង្កើតអារម្មណ៍ស្រើបស្រាល បានក្នុងពេល រួមភេទ។ អ្នកប្រហែលជាមានអារម្មណ៍ ក្នុងពេលនាងទទួលបានចំនុចកំពូល សាច់ដុំក្នុងទ្វារមាស បែរជាកន្ត្រាក់លាៗ ប៉ុន្តែវាមិនមែនរហូតនោះទេ ដូច្នេះមិនអាចយកវាជាការបានឡើយ។ ស្ត្រីខ្លះមានការគ្រប់គ្រងសាច់ដុំរបស់ពួកគេ បានយ៉ាងល្អ ហើយក៏ទំនងជាទទួលបាននូវការរួមភេទ និងចំនុចកំពូលល្អៗផងដែរ។ ប្រសិនបើស្ទាបទ្វារមាសនាងទៅ មិនមានការកន្ត្រាក់អ្វីសោះ ចូរកុំបាច់ភ័យខ្លាចអី។
គួរបញ្ជាក់ថា ស្ត្រីចូលចិត្តការរួមភេទច្រើន ដូចបុរសដែរ។ ប៉ុន្តែអ្វីដែលធ្វើឱ្យនាង មិនចូលចិត្ត គឺការយល់ដឹងដោយខ្លួនឯង ព្រមទាំងជំនាញរបស់ដៃគូថា តើអាចផ្តល់ឱ្យនាងនូវការស្រើបស្រាល បានល្អបំផុត ឬក៏អត់។ ប្រសិនបើអ្នកមិនច្បាស់ថា អាចផ្តល់នូវការពេញចិត្តខាងផ្លូវភេទដល់នាងទេ អ្នកគួរតែស្វែងរកវិធីប៉ះប៉ូវវាហើយ។ ការនិយាយពិភាក្សាគ្នា ជាពិសេស សួរនូវអ្វីដែលនាងចង់បាន ពិតជាអាចដោះស្រាយបានហើយ ប៉ុន្តែចូរស្តាប់ និងមើលការឆ្លើយតបរបស់នាង នូវអ្វីដែលអ្នកកំពុងតែធ្វើ។ មនុស្សប្រុសស្រីគ្រប់រូប មានលក្ខណៈខុសៗពីគ្នា ហើយក៏មិនមានការឆ្លើយតប ទៅនឹងការស្ទាបអង្អែលដដែលៗដែរ ដូច្នេះចូរព្យាយាម ផ្លាស់ប្តូរអ្វីដែលថ្មីៗប្លែកៗ៕
មតិយោបល់