ព័ត៌មានជាតិ

Nokia នៅ​​ស្ដាយ​យីហោ Nokia Mobile

ក្រុមហ៊ុន Nokia ហាក់ដូចជា​មាន​អារម្មណ៍​សោកស្ដាយ​នៅពេល​ដែល​ខ្លួន​បាន​លក់​ជីវ​កម្ម​ទូរស័ព្ទ​ចល័ត​ឲ្យទៅ​ក្រុមហ៊ុន Microsoft កាលពីដើមឆ្នាំ ២០១៤​។​

​នៅក្នុង​សេចក្ដី​ថ្លែង​ការ​មួយ​របស់ Nokia កាល​ពី​ថ្មីៗ​នេះ បានឲ្យដឹងថា Nokia សារភាពថា ស្លាក​សញ្ញា​(​យីហោ​)​គឺជា​រឿង​សំខាន់​ណាស់​នៅក្នុង​ជីវ​កម្ម ដើម្បី​សម្គាល់​ក្រុមហ៊ុន និង​ផលិតផល​។ នេះ​សបញ្ជាក់​ឲ្យឃើញ​ថា Nokia ហាក់ដូចជា​ស្ដាយ​នូវ​ស្លាក​សញ្ញា Nokia Mobile ដែល​ស្លាក​សញ្ញា​នេះ ជិត​ដល់​ពេល Microsoft ប្ដូរ​ទៅ​ជា Microsoft Mobile​។​

​បើទោះបីជា Nokia មិន​បាន​បង្ហាញ​ពី​អារម្មណ៍​សោកស្ដាយ​ពិត និង​អារម្មណ៍​ចង់​ឈាន​ជើង​ចូល​ទីផ្សារ​មួយ​នេះ​វិញ​ក្ដី ប៉ុន្តែ​មហាជន​គេ​អាច​មើល​ដឹង ព្រោះថា ក្រោយ​ពេល​លក់​អាជីវកម្ម​នេះ​មក Nokia ហាក់ដូចជា​នៅ​មិន​សុខ ជា​ពិសេស​ក្រោយ​ពេល​ដឹងថា Microsoft គ្រោង​ប្ដូរ​ឈ្មោះ​ស្លាក​សញ្ញា​របស់ខ្លួន​៕​

មតិយោបល់