បើនិយាយពីប៊ូតុង Like នៅលើ Facebook គ្មាននរណាម្នាក់ដែលថាមិនធ្លាប់បានចុះនោះទេ ប៉ុន្តែសម្រាប់ប៊ូតុង Dislike វិញគឺមិនធ្លាប់មាននរណាម្នាក់បានឃើញ និងចុចទេ ព្រោះថា Facebook មិនបានបង្កើតវាឡើង។
ថ្មីៗនេះ លោក Bret Taylor ដែលជាបិតាបង្កើតប៊ូតុង Like សម្រាប់បណ្ដាញសង្គម Facebook បានថ្លែងប្រាប់មហាជនឲ្យបានដឹងថា ការបង្កើតប៊ូតុង Dislike វាជារឿងងាយបំផុត ប៉ុន្តែវាប៉ះពាល់ដល់ Facebook។ អ្នកប្រើគ្រប់គ្នាប្រហែលជាឆ្ងល់ថា ប៉ះពាល់យ៉ាងមិច? សម្រាប់អ្នកប្រើគឺបើពេញចិត្តចុច Like ឬបញ្ចេញមតិ ប៉ុន្តែបើ Facebook បង្កើតប៊ូតុង Dislike ឡើងនោះវានឹងប៉ះពាល់ដល់ Facebook យ៉ាងខ្លាំង ប៉ុន្តែលោកមិនបានបញ្ជាក់ពីមូលហេតុនោះទេ។ នេះប្រហែលជាអាចមកពីប៉ះពាល់ដល់ការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញសង្គមយក្សនេះ។
លោក Bret Taylor បានបន្តទៀតថា Facebook មិនបានកំណត់ថា ប៊ូតុង Dislike នឹងមិនបង្កើត ឬមួយយ៉ាងណានោះទេ៕
មតិយោបល់