ព័ត៌មានជាតិ

រថយន្ត​ដឹក​ដី​និង​ក្រុម​តាក់ស៊ី​ដឹកទំនិញ បាតុកម្ម​តវ៉ា​២​ផ្សេង​គ្នា​នៅ​មុខ​សាលាខេត្ត​បន្ទាយមានជ័យ​

​បន្ទាយមានជ័យ​៖ មាន​បាតុកម្ម​តវ៉ា​២​ផ្សេង​គ្នា​នៅ​មុខ​សាលាខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​២៧​តុលា​២០១៤ កា​តវ៉ា​ទី​១​ក្រុម​អ្នក​មាន​រថយន្ត​ដឹក​ដី យក​រថយន្ត​ដឹក​ដី​របស់​ខ្លួន​ដាក់​លើ​ផ្លូវជាតិ​លេខ​៥ ខាង​មុខ​សាលាខេត្ត​ស្នើ​អោយមាន​ការដោះស្រាយ​បញ្ចុះតម្លៃ ៥​ពាន់​រៀល​សម្រាប់រ​ថយ​ន្ធ​ដឹក​ដី​ធន់​តូច និង​១​ម៉ឺន​រៀល​សម្រាប់រ​ថយ​ន្ធ​ដឹក​ដី​ធន់​ធំ ដែល​ការស្នើ​សុំ​នេះ​បាន​អូសបន្លាយ​រយ​:​ពេល​ជិត​កន្លះ​ខែ​មក​ហើយ ការតវ៉ា​ទី​២ ក្រុម​រត់​តាក់ស៊ី ដឹក​ទំនិញ​តាម​ផ្លូវជាតិ​លេខ​៥ ប្រមាណ​ជាង​៣០ គ្រឿង ស្នើសុំ​អោយ​ខេត្ត​ដក​គណ​:​កម្ម​ការ​ចម្រុះ និង​ការដាក់​កុងត្រូលជជុះ​ជាច្រើន​កន្លែង​តាម​ដងផ្លូវ​នេះ ដោយហេតុ​មិន​អាច​រត់​រួច​ចំពោះ​ការបង់ប្រាក់​អោយ​។​

ក្រុម​អ្នកបើកបរ​ប្រាប់ថា​:​ពួកគេ​ជា​អ្នក​រត់​តាក់ស៊ី​ដឹក បន្លែរ​ផ្លែឈើ ទឹកក្រូច មក​ស្នើសុំ​ខេត្ត ដោះស្រាយ ដក​កុងត្រូល​ឃាត់​យក​ប្រាក់​ច្រើន​កន្លែង (​ពី​ប៉ោយប៉ែត ទៅ​ទី​រួម​ខេត្តបន្ទាយមានជ័យ )​មាន​ចំនួន បួន កន្លែង​ជា​កន្លែង​ឈ​ជើង​របស់​គយ ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត និង​ប៉ូលីស​សេដ្ឋកិច្ច លើស​ពី​នោះ​សុំ​ដក គណ​:​កម្ម​ការ​ចម្រុះ​ដែល​ដាក់​នៅ​ទីតាំង​កូនដំរី​។​

ចំពោះ​អ្នកបើកបរ​រថយន្ត​ដឹក​ដី ប្រាប់​ថា​ពួកគេ​ស្នើរ​សុំ​ខេត្ត ដោះស្រាយ​បញ្ចុះតម្លៃ ៥​ពាន់​រៀល​សម្រាប់រ​ថយ​ន្ធ​ដឹក​ដី​ធន់​តូច និង​១​ម៉ឺន​រៀល​សម្រាប់រ​ថយ​ន្ធ​ដឹក​ដី​ធន់​ធំ ដែល​ការស្នើ​សុំ​នេះ​បាន​អូសបន្លាយ​រយ​:​ពេល​ជិត​កន្លះ​ខែ​មក​ហើយ​។​
បញ្ជាក់ថា​:​ក្រុមការងារ​សាលាក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​១៣​តុលា​២០១៤ បាន​ចុះ​ធ្វើការ​ណែនាំ​ដល់​ក្រុម​អ្នកបើករថយន្ត​ដឹក​ដី ដោយ​តំរូវ​ឲ្យ​បង់​ប្រាក់​ក្នុង​១​រថយន្ត​តូច ១​ម៉ឺន​រៀល រថយន្ត​ធំ​២​ម៉ឺន​រៀល គិត​ចាប់ពី​ថ្ងៃ​ជូនដំណឹង​តទៅ​។ ក្រុម​រថយន្ត​ដឹក​ដី​ក៍​ឈប់​រថយន្ត​ពេញ​ផ្លូវ​ចេញពី​កា​រដ្ឋារ​កាយ​ដីភ្នំ​តវ៉ា មិន​ព្រម​បង់​តាម​ការកំណត់​ហើយ​បើ​នៅតែ​មាន​ការអនុវត្ត​ទៀត​ពួកគេ​និង​ទុក​រថយន្ត​ចោល​នាំគ្នា​ធ្វើបាតុកម្ម​៕​
2014-10-27_141620
2014-10-27_141703

មតិយោបល់