ព័ត៌មានជាតិ

ស្នងការ​នគរបាល​ខេត្ត​ព្រមាន​និង​ចាត់វិធានការ​ចំពោះ​រថយន្ត​ណា​ដឹក​សំពីងសំពោង​គ្មាន​សណ្តាប់ធ្នាប់​

​ខេត្ត​បន្ទាយមានជ័យ​៖​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ព្រមាន​យ៉ាង​ចាស់ដៃ​លោក​និង​ចាត់វិធានការ​ចំពោះ​រថយន្ត​ណា​ចូលចិត្ត​ដឹក​សំពីងសំពោង​គ្មាន​សណ្តាប់ធ្នាប់​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​ដល់​អ្នកដំណើរ​។​នៅ​ខេត្ត​បន្ទាយមានជ័យ​គឺ​មាន​ច្រក​អន្តរជាតិ​សេដ្ឋកិច្ច​ចំនួន​៣​គឺ​ច្រក​ប៉ោយប៉ែត​និង​ច្រក​តំបន់​ព្រំដែន​ចំនួន​២​មាន​ច្រក​បឹង​ត្រកួន​និង​ច្រក​ម៉ាឡៃ​។​ក្រោយពេល​ដែល​នគ​បាល​ចរាចរ​រយះ​ពេលកន្លងមក​ពុំ​បាន​ដាក់​នៅ​តាម​គោលដៅ​ដើម្បី​ដាក់​ត្រួតពិនិត្យ​រាល់​បទល្មើស​ផ្សេងៗ​នៅតាម​ដងផ្លូវ​ជាតិ​នោះ​ក្រុម​ឈ្មួញ​ដែល​មាន​រថយន្ត​ផ្ទាល់​ខ្លួន​មួយចំនួន​គឹ​ត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​មិន​គឹ​ត​ពិ​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រួម​ដំណើរ​នោះ​ទេ ដោយ​ពួកគេ​ដឹក​ទំនិញ​សំពីងសំពោង​ពេញ​ផ្លូវ​គ្មាន​សណ្តាប់ធ្នាប់​បង្ក​ឲ្យ​គ្រោះថ្នាក់​ចរាចរ​ជា​ញឹកញាប់​។​ដោយ​មើលឃើញ​ទង្វើ​អាក្រក់​របស់​ម្ចាស់​រថយន្ត​ដែល​ចូលចិត្ត​ដឹក​សំពីងសំពោង​នោះ​អ្នកធ្វើដំណើរ​បាន​សំណូមពរ​សុំអោយ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​មាន​វិធានការ​ឲ្យ​ធ្ងន់​ចំពោះ​ឈ្មួញ​ដែល​គឹ​ត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​មិន​គឹ​ត​ពី​សុវត្ថិភាព​អ្នក​រួម​ដំណើរ​ហើយ​ដឹក​សំពីងសំពោង​ពេញ​ផ្លូវ​ទាំងថ្ងៃទាំងយប់​មិន​ទាំង​ដាក់​ភ្លើង​បំភ្លឺ​ទៀតផង​ដែល​ធ្វើ​ប៉ះពាល់​សណ្តាប់ធ្នាប់​សា​ធា​រណះ​យ៉ាងខ្លាំង​។ លោក​អាត់ ខែម បាន​ប្រាប់​អ្នក​យក​ព៌ត៌មាន​ឲ្យដឹងថា​ឈ្មួញ​ដឹក​អីវ៉ាន​សំពីង​សំ​ពោងពេញ​ផ្លូវ​ប៉ះពាល់​សណ្តាប់ធ្នាប់​ទាំង​ពេល​យប់​និង​ថ្ងៃ​ដែល​គឹ​ត​តែ​ប្រយោជន៍​ខ្លួន​មិន​គឹ​ត​ពី​សុវត្ថិភាព​អ្នក​ដ៍ទៃ​នោះ​គឺ​លោក​បាន​បញ្ជា​ឲ្យ​កងកម្លាំង​ជំនាញ​ត្រូវ​ចាត់វិធានការ​ឲ្យបាន​តឹងរឹង​បំផុត​ព្រោះ​អ្នក​ដឹក​សំពីងសំពោង​នៅពេល​ខាងមុខ​នេះ​។​ព្រោះថា​គ្រោះថ្នាក់​ចរាចរ​បាន​កើត​ឡើង​ជា​ញឹកញាប់​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ហើយ​កំលាំង​ជំនាញ​បាន​ចុះ​ធ្វើ​ការត្រួតពិនិត្យ​ជាតិ​អាកុល​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៥​ក្នុងស្រុក​មង្គល​បូរី​និង​ក្រុង​សិរីសោភ័ណ​រយះ​ពេលកន្លងមក​ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​អនុវត្តន៍​ដើម្បី​កាត់បន្ថយ​នៃ​គ្រោះថ្នាក់​ចរាចរ​៕
2014-10-27_140608

មតិយោបល់