ព័ត៌មានជាតិ

នគរបាល​ប៉ុស្តិ៍​ខ្លា​ងាប់​វ​រះ​៨១៥​ជួប​សហការ​ជាមួយ​ភាគី​ថៃ​ពង្រឹង​ការទប់ស្កាត់​បទល្មើស​ខុសច្បាប់​ឆ្លងដែន និង​ពលករ​ចំណាកស្រុក​

​ខេត្ត​បន្ទាយមានជ័យ​៖​សកម្មភាព​ឆ្លងដែន​ខុស​ច្បាប់​របស់​ពលករ​ចំណាកស្រុក​ដែល​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​នោះ​តែងតែ​កើតមាន​ឡើង​មិន​ចេះ​ដាច់​នៅ​តាម​ចំណុច​ច្រក​ព្រំដែន​ខ្មែរ​ថៃ​។​ដូច្នេះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ខ្លា​ងាប់​នៃ​វ​រះ​៨១៥​ខេត្ត​បន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៤​បាន​ជួបពិភាក្សា​ជាមួយ​ភាគី​ថៃ​ដើម្បី​រួម​គ្នា​ពង្រឹង និង​ចូលរួម​ស្កាត់ បញ្ហា​បទល្មើស​ផ្សេងៗ​អោយមាន​ប្រសិទ្ធភាព ។ មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​លេខ​៨១៥​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា «​នៅវេលា ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៤ កម្លាំង​នគរបាល ប៉ុស្តិ៍​ខ្លា​ងាប់ ចំនួន ៦​នាក់ ដឹកនាំ​ដោយ លោក​អនុ​សេនិយ៍​ទោ អៀង សុខុម នាយរង​ប៉ុស្តិ៍ សហការ ជាមួយ​ទាហាន​ផ្នែក​សឹក​រង ស្រុក​ម៉ាឡៃ ចំនួន ៣ នាក់​បាន ជួបពិភាក្សា ជាមួយ​ទាហាន​ថៃ ចំនួន​៥​នាក់ ដឹកនាំ​ដោយ​លោក អនុ​សេនិយ៍​ឯក អភិ​សិទ្ធ ស៊ី​មឿង មេ​បញ្ជ​ការរង កង​រយ​លេខ​១២០១​ដើម្បី ពិភាក្សា​ស្តីពី​ការ បន្ត​កិច្ចសហការ ទប់ស្កាត់​បទល្មើស​ឆ្លងដែន​ពលករ​ចំណាកស្រុក និង​ការ ពង្រឹង​សម្ព័ន្ធ មេត្រីភាព​ជាមួយ​គ្នា​កម្ពុជ ថៃ​។ មន្ត្រីនគរបាល បាន​បន្តទៀតថា បទបញ្ជា​នេះ​ចេញ​លោក​ឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការ​នគ​បាល​ខេត្ត​បន្ទាយមានជ័យ​លើ​ការពង្រឹង​សន្តិសុខ​និង​ដើម្បី​ទប់ស្កាត់ បទល្មើស​ឆ្លងដែន​ខុសច្បាប់​។ លោក​បាន​ចាត់​កម្លាំង​នគរបាល​វ​រះ​៨១៥ នៅតាម គោលដៅ អោយ​ពិនិត្យ​ល្បាត តាម​ភូមិសាស្ត្រ​ជា​ប្រចាំ​ដើម្បី​ទប់ស្កាត់​នូវ​បញ្ហា​ទាំងនេះ ជាមួយ​ភាគី​ថៃ​កាន់តែខ្លាំង​ឡើង នៅក្នុង​សកម្មភាព លួច​ឆ្លងដែន ខុស​ច្បាប់​ទាំងអស់​នេះ​ឲ្យ​ទាល់តែ​បាន​៕​
2014-10-28_080225

មតិយោបល់