ព័ត៌មានជាតិ

(មានវីដេអូ) សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

កណ្តាល: សមត្ថកិច្ចស្រុកអង្គស្នូលខេត្ត កណ្តាល បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីបាន ០៤នាក់ ជាប់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន។

សមត្ថកិច្ចបានប្រាប់ថា ការចុះឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែសីហានេះ វេលាម៉ោង ៤ និង៣០នាទីរសៀល ចំណុចសាលាឆទានភូមិចម្ការស្លែងឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យទាំង ០៤នាក់ ដែលឃាត់ខ្លួននោះ ទី១/ឈ្មោះ ផាត ផល្លី ភេទប្រុសអាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់, ទី២/ឈ្មោះរៀម ណាវី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ, ទី៣/ឈ្មោះហ៊ួន ម៉ាប់ ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សាដែក និងទី៤/ឈ្មោះ រៀម ង៉ែត ភេទប្រុសអាយុ៤១ឆ្នាំជនជាតិខ្មែរមុខរបជាងសំណង់ (ជាអ្នកប្រើប្រាស់) ស្នាក់នៅភូមិចម្ការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល។

វត្ថុតាងចាប់យកទាំង២កន្លែងសរុប ១/- ថ្នាំម្សៅពណ៌សរថ្លាសង្ស័យថាសារធាតុ ញៀន ០៥កញ្ចប់ធំ និង០៣កញ្ចប់តូច និង០២កញ្ចប់ទៀតជាថ្នាំម៉ាទឹកកក រួមទាំងថ្នាំយ៉ាម៉ា០១កញ្ចប់តូច។ ២/ដបដាក់ទឹកចំរ៉ាញ់ចំនួន០១ចានទ្រចំនួន០១ និងឧបករណ៍មួយចំនួន៕

//youtu.be/TGOiEZ8-KPs

photo_2016-08-20_19-37-14

photo_2016-08-20_19-37-17

photo_2016-08-20_19-37-21

photo_2016-08-20_19-37-25

photo_2016-08-20_19-37-28

photo_2016-08-20_19-37-31

photo_2016-08-20_19-37-35

photo_2016-08-20_19-37-38

មតិយោបល់