ព័ត៌មានជាតិ

Manchester United ដាក់សំណើរ ១២ លាន​ផោន​នាំយក​កីឡាករ Ryan Shawcross

​យោងតាម​សេចក្តីរាយការណ៍​នាពេល​ចុងក្រោយ​បានឲ្យដឹងថា ក្លិប​បិសាច​ក្រហម Manchester United នឹង​ដាក់​សំណើរ​ទឹកប្រាក់​ប្រមាណ​១២​លាន​ផោន​ដើម្បី​នាំយក​កីឡាករ Ryan Shawcross (​រ៉ា​យអេន សរ​ក្រូស​) មកកាន់​ទឹកដី Old Trafford វិញ ។​

​គ្រូបង្វឹក Louis van Gaal នឹង​ត្រូវ​ព្យាយាម​នាំយក​ខ្សែការពារ​ស្តាំ​និង​ខ្សែបម្រើ​កណ្តាល​ឲ្យបាន​នៅ​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វា​ជាថ្មី​នៅ​ខែ​មករា​ខាងមុខ​នេះ​ហើយ​ប្រធាន​ក្រុម​របស់​ក្លិប Stoke រូប​នេះ​គឺ​កំពុង​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​ដែល​ក្លិប​បិសាច​ក្រហម​ចង់បាន​បំផុត ។​
​កីឡាក​រវ័យ​២៧​ឆ្នាំ​រូប​នេះ​បាន​ចាកចេញ​ពី Manchester United កាលពី​៦​ឆ្នាំមុន​ដោយសារតែ​រូបគេ​មិន​បាន​ជាប់​ជា​ជម្រើស​១១​នាក់​ដំបូង​ក្នុង​ក្រុម​ឈុត​ធំ​ហើយក៏​បាន​ផ្លាស់​ទៅ​លេងឲ្យ ក្លិប Stoke ។​
​គួរបញ្ជាក់​ថា Shawcross បង្ហាញ​ខ្លួន​ឲ្យ Stoke បាន​ចំនួន​២២៧​ប្រកួត​ដោយ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​១២​គ្រាប់ ៕​
Ryan_Shawcross_682_1007965a

មតិយោបល់