ព័ត៌មានជាតិ

យុវជនមួយក្រុម បើកម៉ូតូធ្លាក់ប្រឡាយ បណ្ដាលឲ្យនិស្សិតម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស

តាកែវ: នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ២ និង ៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ស្ថិតភូមិកន្ទ្រង់ព្រិច ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូម៉ាក និច ពណ៌ស ពាក់ស្លាកលេខ តាកែវ 1M-0700 បើកបរដោយឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិត្រពាំងខ្នា ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសស្រាល) រួមដំណើរដោយឈ្មោះ ចន លីហ៊ួ ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មុខរបរសិស្ស (ស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ) និងម្នាក់ទៀតឈ្មោះ សាន វាសនា ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិត្រពាំងក្រទឡោង ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ (រងបួសស្រាល) ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចខាងលើរេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹក។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោង ចំណែកអ្នករបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់