ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង ” 2 Brother ឬ ២ នាក់​បងប្អូន​” បើ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បើកភ្នែក​ឃើញ​អាច​នឹង​មិន​ឲ្យ​បញ្ចាំង​

​ភ្នំពេញ​៖ រឿង ” 2 Brother ឬ ២ នាក់​បងប្អូន​” ដែល​ដឹកនាំ​សម្តែង ដោយ តារា​កំប្លែង នាយ​ពែ​ក​មី ចេញ Trailer ភ្លាម ធ្វើឲ្យ​ទស្សនិក​រាប់ម៉ឺន​នាក់ ចាប់អារម្មណ៍ លើ​រឿង​មួយ​នេះ ជាពិសេស អ្នកលេង​បណ្តាញ​សង្គម​តែម្តង ។​

​បើទោះបីជា​រឿងនេះ ទទួលបាន​ការចាប់អារម្មណ៍ ក្តី តែ អ្វីដែល ផលិតកម្ម LD Picture គួរតែ​ភ័យ​ព្រួយបារម្ភ​នោះ គឺ​ត្រង់​រឿងនេះ មាន​ឈុត​ស្រាត ដែល​ចំណុច​មួយ ប្រទាំង​ប្រទើស និង​ប៉ះទង្គិច ដល់​អារម្មណ៍ អ្នកទស្សនា ជាពិសេស​ក្មេងៗ ជា​សិស្សសាលា ដែល​មិន​គួរ​ឃើញ បែរ​ជា​ឃើញ នូវ​ឈុត​ស្រាត​នេះ ។​
​កន្លងមក រឿង​ខ្នាត​ធំ “​ស្បែក​គង់​” ដែល​មាន​ឈុត​ស្រាត របស់ តារា​ស្រី ឌុ​ច លីដា ត្រូវបាន ក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ បើកភ្នែក​ឃើញ ដោយ​ឲ្យ​រឿងនេះ ខាត់​បង់ ជាច្រើន​ម៉ឺន ដុល្លារ ខណៈ​ដែល​រឿង​នេះ ចាប់ផ្តើម​វាយលុក​លើ​ទីផ្សារ អាស៊ី ជា​បណ្តើរៗ​នោះ ។​

​ចំណែក​រឿង ” 2 Brother ឬ ២ នាក់​បងប្អូន “ ក៏​មាន​ឈុត​ស្រាត មិន​ខុស​ពី​រឿង​”​ស្បែក​គង់​” ប៉ុន្មាន ឡើយ ដែល​ជា​ដើមចម មួយ ក្លាយជា​ប្រធាន​ពិភាក្សា លើ​ចំណុច​នេះ ដោយ​ចោទ​ជា​សំណួរ​បណ្តើរៗ​ឡើង​ថា “​តើ ក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ បើកភ្នែក​ឃើញ​ហើយ​ឬ​នៅ ?” សំនួរ​នេះ​ដែរ ក៏​មាន​ចម្លើយ​បណ្តើរៗ​ដែរ ដោយ​មតិ​មហាជន​ខ្លះ​ថា ក្រសួង​បើក​មិនឃើញ​នោះទេ ដោយ​ត្រូវ ប្រាក់​អាមេរិក បិទ​ភ្នែក​ជិត មើលមិនឃើញ​ឈុត​ស្រាត​នោះឡើយ ។ មតិ​ខ្លះ​ឆ្ងល់​ថា តើ​ក្រសួង​នេះ ធ្វើ​អ្វី បានជា​បណ្តែតបណ្តោយ​ដល់​ថ្នាក់​នេះ អ្វី​ដែល​ឆ្ងល់​បំផុត​នោះ​ត្រង់​ថា “​រាល់​រឿង ឬ​បទ​ចម្រៀង តើ​ខាង​ក្រសួង​ពាក់​ព័ទ្ធ​នេះ បាន​ពិនិត្យ​ដិត​ដល់​ឬ​អត់​?” ។ បើសិនជា​យើង ក្រឡេក​មើល​រឿង “​ស្បែក​គង់​” ជា​គំរូ នោះ ជាក់​ណាស់ បើសិន​ក្រសួង វិចិត្រសិល្បៈ និង វប្បធម៌ បាន​ពិនិត្យ​នោះ មិន​បណ្តោយឲ្យ​ចេញផ្សាយ​ឡើយ ហើយ​ទើប​ចេញមុខ​ហាម​ជា​ក្រោយ​នោះទេ នេះ​សបញ្ជាក់​យ៉ាងច្បាស់​ថា ក្រសួង​ខាងលើ​មិន​បាន​ពិនិត្យ ដេក​ចាំតែ​យក​ផល​។​
Pek Mi
​ដោយឡែក​រឿង ” 2 Brother ឬ ២ នាក់​បងប្អូន “ មាន​ឈុត​ស្រាត​ដែរនោះ តើ អាច​ទេ នឹង​ត្រូវ​ខាត់​បង់ ឬ មិន​ឲ្យ​បញ្ជាំង​តាម​រោងកុន​នានា ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត ?​
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់