ម្ហូបក្តាមគឺឆ្ងាញ់ ជីវជាតិ កាល់ស្យូម ល្អសម្រាប់សុខភាព ។ គ្រាន់តែនៅក្នុងសាច់ក្តាម ១០០ ក្រាម មានជាតិប្រូតីត ១២,៣ ភាគរយ កម្រិតជាតិខ្លាញ់ ៣,៣ ភាគរយ ជាតិកាលស្យ៉ូម ៥.០៤០ មីលីក្រាម
និង ផូស្វ័រ ៤៣០ មីលីក្រាម ។ វាក៏មានជាតិដែក ៤,៧មីលីក្រាម វីតាមីន B1 ០.០១ មីលីក្រាម វីតាមីន B2 ០,៥១មីលីក្រាម វីតាមីន B6 ០,១២មីលីក្រាម កូឡេស្តេរ៉ូ ១២៥ មីលីក្រាម និង មេឡានីន ០,២៥ មីលីក្រាម។
បើទោះបីជាសាច់ក្តាម ដែលមានសារធាតុចិញ្ចឹមជាច្រើន ប៉ុន្តែវាក៏ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងជីវិតអ្នកបិរភោគផងដែរ ។
នៅទីនេះគឺជាបទពិសោធន៍ខ្លះៗ ចំពោះអ្នក ដែលត្រូវចាំ ដោយចង់បរិភោគក្តាម ៖
តើនរណាដែលមិនអាចបរិភោគក្តាមបាន ?
១. ស្ត្រីមានផ្ទៃពោះ ៖ សម្រាប់ត្រីមាសដំបូង នៃការមានផ្ទៃពោះ ស្ត្រីមិនគួរបរិភោគក្តាមនោះឡើយ ដោយក្តាមវាប៉ះពាល់ វាធ្វើការសម្អាតដល់ដុំសាច់ នៅក្នុងរាងកាយ ដូចនេះ វាប្រឈមនឹងការរលូតកូន ។ទន្ទឹមជាមួយនឹងគ្នានេះដែរ សម្រាប់អ្នដែលមានជំងឺក្រពះ ពោះវៀន មិនគួរបរិភោគក្តាមឡើយ វានឹងងាយទទួលអារម្មណ៍ឈឺចាប់ ។
២. អ្នកដែលមានជំងឺរាគរុស
នៅពេលដែលមានជំងឺរាគរុស អ្នកមិនគួរបរិភោគអាហារ ដែលធ្វើពីសាច់ក្តាមឡើយ ដោយសារតែជាតិរ៉ែ វាបានធ្វើអុកស៊ីតកម្ម នឹងធ្វើឲ្យអ្នកកាន់តែមានសភាពធ្ងន់ធ្ងរ ។
៣.អ្នកជំងឺសរសៃបេះដូង
នៅក្នុងសាច់ក្តាមមានធាតុ កូឡេស្តេរ៉ុលខ្ពស់ ហើយអ្នកដែលមានជំងឺសរសៃបេះដូង គួរតែ កំណត់ការបរិភោគអាហារ ។ ក្នុងសាច់ក្តាមមាន ការឡេស្តេរ៉ុល ១២៥ ក្រាម ក្នុងសាច់ក្តាម ១០០ ក្រាម ដែលជាបរិមាណមួយខ្ពស់ ដូចនេះ អ្នកមានជំងឺសរសៃឈាមបេះដូង ពុំចាំបាច់ត្រូវហូបក្តាមឡើយ។
៣. អ្នកដែលមានរោគសន្លាក់ឆ្អឹង
នៅពេលដែលក្តាមងាប់រាងកាយរបស់ក្តាម សម្បូរទៅដោយ សមាសភាគគីមី ជាច្រើន ដែលគេហៅថា អាស៊ីតអាមីណូ ហីស្ទីដីន នឹងធ្វើឲ្យមនុស្សងាយនឹងរងគ្រោះ ដោយសារតែការពុលអាហារ ឈឺពោះ ក្អួត ។ ជាពិសេសក្តាមដែលងាប់ បើសិនជាយើងយកមកបរិភោគវានឹង កាន់តែងាយស្រួល ធ្វើឲ្យយើងពុល។
៤. មិនគួរបិរភោគក្តាមជាមួយនឹងផ្លែសេដា
សារធាតុ ដែលមាននៅក្នុងផ្លែសេដា ដោយរួមបញ្ចូលជាមួយនឹងសាច់ក្តាម វានឹងធ្វើឲ្យអ្នកមានអាការៈក្អួតចង្អោរ ឈឺពោះ ជំងឺរាគរុស ជាដើម ដូចនេះ មិនគួរបរិភោគក្តាមជាមួយនឹងផ្លែសេដា ឡើយ។
៥. ញ៉ាំក្តាមចម្អិនមិនល្អ ប្រឈមនឹងចេញឈាមក្នុងខួរក្បាល
មនុស្សជាច្រើន បានយល់ឃើញថា បរិភោគក្តាមស្រស់ នឹងជួយឲ្យឆ្អឹងរឹងមាំ មិនឲ្យរាងកាយល្វត់ល្វន់ ការយល់ឃើញនេះ ជាចំណុចខុសទាំងស្រុង ។ ធាតុពិត នៅក្នុងសាច់ក្តាម មានឈ្លើង រស់នៅ ប្រសិនបើមិនចម្អិនវាឲ្យឆ្អិនស្រួលនោះទេ វានឹងធ្វើឲ្យកើតជំងឺសួត ចេញឈាមក្នុងខួរក្បាល និងប្រកាច់ខ្វិន ជាដើម ៕
មតិយោបល់