ព័ត៌មានជាតិ

ស្ត្រី​ម្នាក់ដាច់ ខ្យល់​ស្លាប់​ភ្លាមៗ​ណះ​ឡើង ឡកឆៃយ៉ាំ​ក្នុង​ពិធីបុណ្យ​កឋិនទាន​សាមគ្គី​

​ខេត្ត​បន្ទាយមានជ័យ​៖​មាន​ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​ដោយសារ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ខ្យល់គ ទន់ជង្គង់​ដួល​ដាច់ ខ្យល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខ​ណះ​ដែល​រូប​គាត់​ឡើង ឡកឆៃយ៉ាំ​ក្នុង​ពិធី
បុណ្យ​កឋិនទាន​សាមគ្គី​ក្នុង​វត្ត​ភ្នំ​បាក់​លើ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០១៤ នៅក្នុង​វត្ត​ភ្នំ​បាក់​លើ​ស្ថិតក្នុង​ភូមិ​ភ្នំ​បាក់ សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។​លោក​អនុ​សេនិយ៍​ឯក ញឹម ប៊ុន​ណាវុ​ធ នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទឹកថ្លា​បាន​ប្រាប់​ឲ្យដឹងថា ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ ជប់ ប៊ុន​ឈឿន ភេទ​ស្រី អាយុ ៧១ ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា សង្កាត់ ទឹកថ្លា ក្រុង​សិរីសោភ័ណ​ខេត្ត​បន្ទាយមានជ័យ​។​

​បើ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ឲ្យដឹង​ថា នៅ​មុនពេល​កើតហេតុ​ស្ត្រី រងគ្រោះ​ខាងលើ​បាន​ទៅ​ចូលរួម កម្មវិធី​បុណ្យ​កឋិនទាន​សាមគ្គី​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ដែរ​ហើយ​បាន​ដង្ហែ​កឋិនទាន​ចូល​វត្ត​ភ្នំ​បាក់​លើ​។​ពេលនោះ​ជនរងគ្រោះ​ក៏​បាន​ចូល​រាំ​ឆៃយ៉ាំ​និង​ក្រុម​ឆៃយ៉ាំ​ដែរ​ស្រាប់តែ​ពេលនោះ​ស្រី​ជនរងគ្រោះ​ក៏​កើត​ខ្យល់គ​ទន់ជង្គង់​ដួល​ស្លាប់ ភ្លាមៗ​នៅ​មុខ​សាលា​ឆ័ន​តែម្តង បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង​ហើយ​ពុំ​អាច​ជួយ​ស្រី​នោះ​បាន​ឡើយ​។​

​ក្រោយពេល​កើតហេតុ​រួច​ប្រជាពលរដ្ឋ​បាន​រាយការណ៍​លោក​ទៅ​នគរបាល​ប៉ុស្តិ៍​ឲ្យ​ចុះ​ទៅ​កាន់​កន្លែងកើតហេតុ​ដើម្បី​ត្រួតពិនិត្យ​និង​ស្រាវជ្រាវ ធ្វើ​កោសលវិច្ឆ័យ​។​តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​លើ​សព​ស្ត្រី​រងគ្រោះ ខាងលើនេះ​បាន​ធ្វើការ​សន្និដ្ឋាន​ថា​ស្ត្រី​នេះ​ពិតជា​ស្លាប់​ដោយ​ជម្ងឺ​ខ្យល់គ​ពិត​ម៉ែន​ព្រោះ មិន​មាន​ស្លាកស្នាម​អ្វី គួរឲ្យ​សង្ស័យ​ជា​អំពើ ឃាតកម្ម​នោះ​ឡើយ​។​ក្រោយពី​សមត្ថកិច្ច​បាន​កោសលវិច្ឆ័យ​រួច​រាល់បាន​ហើយក៏​បាន​ប្រគល់​សព​អោយ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ខ្មែរ​នៅ​ផ្ទះ​ជន​រងគ្រោះ​ផង​ដែរ ៕​
Die

មតិយោបល់