ព័ត៌មានជាតិ

ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្ត​កំពង់ឆ្នាំង​រង​ការរិះគន់ មិន​ឃុំខ្លួន​ជនជាប់ចោទ ពី​បទ​ប៉ុនប៉ង​មនុស្សឃាត នោះ​ទ្បើយ​

​ជនល្មើស​ឈ្មោះ ស ផល្លា ដែល​ជាប់ចោទ​ពី​បទ ប៉ុនប៉ង​មនុស្សឃាត ត្រួវ​ចៅក្រម​ស៊ើបសួរ លោក តេង រតនា និង​ជា​ប្រធាន​តុលាការ ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​ការសំរេច​មិន​ឃុំខ្លួន ដោយ​ដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ របស់​តុលាការ​ខេត្ត​កំពង់ឆ្នាំង ។​
​ករណីនេះ ត្រូវបាន​មហាជន​រិះគន់ថា ជនល្មើស​បាន​យក​ពូថៅ ដេញ​កាប់​គេ ធ្វើឲ្យ​មនុស្ស​ប្រមាណ​១០០​នាក់ រត់​ជាន់​ជើង​គ្នា ហើយ​កម្លាំង​កងរាជអាវុធហត្ថ បាន​ចាប់​ឃាត់ខ្លួន​ជនល្មើស​ដោយ​យោង​តាម​ដីការ លេខ​២០០២ ចុះ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៤ របស់លោក គឹម ហុង​សាន ព្រះរាជអាជ្ញារង អម​សាលាដំបូង ខត្ត​កំពង់ឆ្នាំង និង​បាន​បញ្ជូន​ជនល្មើស ឲ្យ​តុលាការ​ចាត់ការ តាម​ផ្លូវច្បាប់ តែ​បែរជា​តុលាការ ធ្វើការ​ដោះលែង​ជនល្មើស ឈ្មោះ ស ផល្លា ដោយ​មិន​ធ្វើ​ការឃុំ​ខ្លួន​ទៅ​វិញ ។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋ បាន​រិះគន់​ថា ដីការ​លេខ​២០០២ ចុះ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៤ របស់លោក គឹម ហុង​សាន ព្រះរាជអាជ្ញារង អម​សាលាដំបូង ខត្ត​កំពង់ឆ្នាំង គឺ​ឲ្យ​ចាប់ខ្លួន​ជនល្មើស ប៉ុន្តែ​ពេល​ដែល​សមត្ថកិច្ច ចាប់ខ្លួន​ជនល្មើស តាម​ដីកា និង​បាន​បញ្ជូន​សំណុំរឿង មកដល់​ដៃ​ចៅក្រម​លោក តេង រតនា ដែល​ជា​ប្រធាន​តុលាការ ខេត្ត​កំពង់ឆ្នាំង បែរ​ជា​សំរេច​មិន​ឃុំខ្លួន​ជនល្មើស​ទៅ​វិញ ។​
​ពួកគាត់​បាន​លើក​ថែម​ទៀត​ថា ប្រហែល​ជា​កាប់​មនុស្ស​ឲ្យស្លាប់​សិន ហើយ​មើលទៅ​ទើប​បាន​ឃុំខ្លួន​? បើ​យ៉ាង​ដូច្នេះ តើ​សុ​វត្តិភាព​ភូមិ​ឃុំ​៩​ចំណុច នៅឯណា​? ចុះ​បើ​ថ្ងៃក្រោយ ជនល្មើស រឺ​ក៏​អ្នក​ផ្សេង ដេញ​កាប់​មនុស្ស​ពេញ​ខេត្ត តើ​តុលាការ គិត​យ៉ាង​ម្តេច​ទៅវិញ​? ហើយ​សមត្ថកិច្ច ចាប់ខ្លួន​ជនល្មើស បាន​ប្រយោជន៏​អ្វី ហើយ​ដី​ការ​របស់​ព្រះរាជអាជ្ញា​ខេត្ត ក៏​លែង​មាន​តំលៃ ក្នុង​ការអនុវត្ត​ន៏​ច្បាប់​ដែរ ។​
​បើ​យោង​តាម​ប្រភព ពី​ប្រជាពលរដ្ឋ បាន​និយាយថា ឈ្មោះ ស ផល្លា បាន​និយាយ​នៅ​តាម​ហាង​កាហ្វេ​រថា បាន​ត្រៀម​លុយ​ចំនួន​៥០០០​ដុល្លារ ដើម្បី​ទុក​ធ្វើការ​សូកប៉ាន់ ទៅលើ​មន្ត្រី​មួយចំនួន ដែល​អាច​ជួយ​រូបគេ​បាន ។​
​សូម​រម្លឹកថា ឈ្មោះ ស ផល្លា ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្ត​កំពង់ឆ្នាំង ចាប់​ឃាត់ខ្លួន​ពី​បទ​ប៉ុនប៉ង​មនុស្សឃាត ។ ការចាប់​ជនសង្ស័យ​ម្នាក់នេះ ធ្វើឡើង​ដោយ​អនុវត្ត តាម​ដីការ​លេខ​២០០២ ចុះ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៤ របស់លោក គឹម ហុង​សាន ព្រះរាជអាជ្ញារង អម​សាលាដំបូង ខេត្ត​កំពង់ឆ្នាំង​។​
​លោក លឹម ហាក់ នាយការិយាល័យ ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្ត​កំពង់ឆ្នាំង បានអោយដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ ឈ្មោះ ស ផល្លា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ពី​បទ​ប៉ុនប៉ង​មនុស្សឃាត ដែល​បាន​ប្រព្រឹត្ត កាលពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១៤​។​
​ឈ្មោះ ស ផល្លា នេះ ជា​អ្នកគួ​កជេរ​ម៉ូតូ និង​ជា​ប្រជា​ការពារ​ភូមិ​ផងដែរ បាន​យក​ពូថៅ ដែល​មាន​ដង​ប្រវែង​ជិត​មួយ​ម៉ែត្រ ដេញ​កាប់សម្លាប់​ឈ្មោះ លន់ ឡេង ក្រោយ​មាន​ទំនាស់​និង​គ្នា នៅ​ហាង​កាហ្វេ​មួយកន្លែង ស្ថិតក្នុង​សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។​
​ពាក់ព័ន្ធ​និង​ករណី​ខាងលើនេះ លោក​ចៅក្រម​លោក តេង រតនា និង​ជា​ប្រធាន​តុលាការខេត្ត ពេល​អ្នក​សារពត៌មាន​យើង ទូរស័ព្ទ​សុំ​ការពន្យល់​ពាក់ព័ន្ធ​រឿងរ៉ាវ​នេះ លោក​មិន​បាន​ពន្យល់​អ្វី​ឡើយ ដោយ​គ្រាន់តែ​និយាយថា បើ​ចង់ដឹង សូម​អញ្ចើញ​មក​តុលាការ លោក​មិន​អាច​ប្រាប់​តាម​ទូរស័ព្ទ​បាន​ទេ ព្រះ​ជា​រឿង​សម្ងាត់ ៕

2014-10-28_181946
2014-10-28_182003

2014-10-28_182015

មតិយោបល់