ព័ត៌មានជាតិ

ការជីក​កកាយ​រ៉ែ​យ៉ាង​អនាធិបតេយ្យ​នៅ​តំបន់​អូរ ក្ល មានការ​បើកភ្លើង​ខៀវ​ពី​អាជ្ញាធរ​

​មណ្ឌលគិរី​៖ ការជីក​កកាយ​រ៉ែ​យ៉ាង​អនាធិបតេយ្យ​នៅ​តំបន់​អូរ ក្ល ឃុំ​ចុង​ផ្លាស់​ស្រុក​កែវ​សីមា យុវជន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជិវិត​ដោយសារ​ដាច់​ខ្សែកាប​រ៉​ត​ក្នុង​រណ្ដៅ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ថ្ងៃទី​២៨ តុលា ឆ្នាំ​២០១៤ តាម​ប្រភព​ព័ត៍មាន​ពី​តំបន់​ខាងលើ​បាន​អោយដឹង​ថា នៅ​ជំវិញ​បរិវេណ​តំបន់ អូរ​ក្ល ឃុំ​ចុង​ផ្លាស់​ស្រុក​កែវ​សីមា​នេះ បើទោះបី​ក្រុម​អាជ្ញាធ័រ​ស្រុក ខេត្ត​និង​ជំនាញ​បានធ្វើការ​ហាមប្រាម​យ៉ាង​ណា​ក៍​ដោយ​នៅ​តែ​មាន​ក្រុម​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​តំបន់​នោះ​ក៍​ដូចជា​ក្រុម​អ្នក​មាន​លទ្ធភាព​មួយចំនួន​ពោលគឺ អ្នកមាន​លុយ​កាក់​បាន​និង​បន្ត​នាំគ្នា​ជី​កកាយ​ឥត​ឈប់​ឈរ​បើ​ទោះបី​បាន​រ៉ែ​មិន​បាន​ក៍ដោយ ពួកគេ​នៅតែ​នាំគ្នា​ប្រកបមុខរបរ​នេះដែរ ។​ទង្វើ​ដែល​បង្ក​អោយ​មាន​សកម្ម​ភាព​ខាងលើនេះ​កើតឡើង​បាន​គឺ ត្រូវ​គេ​អះអាង​ថា មានការ​បើកភ្លើង​ខៀវ ពី​លោក នាយ​ប៉ុស្តិ៍​ប្រចាំ​ទីនោះ ឈ្មោះ ឡេវ វិបុល ផ្ទាល់​តែម្តង​ទើប​ពួកគេ​ធ្វើបាន​។​

សេក្តីរាយការណ៍​មន្ត​ទៀតថា លោកនាយ​ប៉ុស្តិ៍​ចុង​ផ្លាស់​ជាមួយ​ការបើក​ភ្លើង​ខៀវ​នេះ​ពិតជា​អាច​មាន​ផលប្រយោជន៍​យ៉ាង​ពិតប្រាកដ​យ៉ាង​កាក់កប​ហើយ​មើល​ទៅ​ម្យ៉ាងវិញទៀត​លោក នាយ​ប៉ុស្តិ៍​ក៍​អាច​មាន​ភាគហ៊ុន​ជាមួយ​រណ្តៅ​រ៉ែ​មាស​អនាធិបតេយ្យ​នោះដែរ ហើយ​ការប្រមូល​ផលប្រយោជន៍​ទាំងនោះ​ក៍​មិន​មែន​វិច​លុយ​ម្នាក់ឯង​ឡើយ​អាច​យក​ទៅ​វៃ​ចំណែក​ជាមួយ​មេ​របស់​ខ្លួន​ឈ្មោះ ស៊ុន ប៊ុនធឿន ជា​អធិការ​ស្រុក​កែវ​សីមា ។ មិនតែប៉ុណ្ណោះ​នៅ​មាន​សេចក្តីរាយការណ៍​ពី​មន្ត្រី​ជំនាញ មន្ទីរ​រ៉ែ​និង​ថាមពល​បាន​បង្ហើប​អោយដឹងថា លោកនាយ​ប៉ុស្តិ៍​រូប​នេះ​អាច​ជាប់​ពាក់​ពន្ធ័​ជា​មួយ​ក្រុម​ជីក​រ៉ែ​អនាធិបតេយ្យ​ទាំងនោះ​អោយ​នាំចូល​រំសេវ​និង​ជាតិ​បំផ្ទុះ​សំរាប់​កំទេច​ថ្ម​ដោយ​ខុសច្បាប់​ទៀត​ផង ។​មន្ត្រី​បាន​បន្តទៀតថា បើសិន​ពុំមាន​ចូល​ដល់​នោះទេ​គឺ​ក្រុម​អ្នក​ជី​កករ​កាយ​ទី​នោះ​មិន​អាច​ជីក​ដោយ​ដៃ​បានទេ​។​

ក្រុម​ប្រជាពលរដ្ឋ​ទាំងអស់​បាន​សំណូមពរ​ដល់​លោក ស៊ុន ប៊ុនធឿន អធិការ​ស្រុក​កែវ​សីមា​ល្មម​ចុះ​ស្រាវជ្រាវ​មើល​កូនចៅ​របស់​ខ្លួន​ដូចជា​លោក នាយ​ប៉ុស្តិ៍​ខាងលើនេះ​ផង​ឬ​ល្មម​ដល់​ពេល​រាយការណ៍​មក​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​មណ្ឌលគិរី​ផង​ទាក់ទង​និង​រំសេវ​ផ្ទុះ​និង​ជាតិគីមី​ដែល​កំពុង​ចរាចរណ៍​នៅ​ឃុំ​ចុង​ផ្លាស់​ដើម្បីអោយ​ការិយាល័យ​ជំនាញ​គេ​មាន​វិធានការ​និង​ចំណាត់ការ​។

​បើសិន​នៅតែ​បណ្តែតបណ្តោយ​ទៀត​អំពី​សកម្មភាព​អនាធិបតេយ្យ​នោះ​កើតឡើង​វា​អាច​បង្ករ​អោយ​ជីវិត​មនុស្ស​ស្លប់​ជា​បន្តបន្ទាប់​ជាក់ស្តែង​នៅ​ថ្ងៃ​ទី ២៨ តុលា ឆ្នាំ​២០១៤​នេះ​បុរស​ម្នាក់​បាន​ស្លាប់​ដោយសា​រដាច់​ខ្សែ កាប នៅក្នុង​រណ្តៅ​រ៉ែ​នោះ​ផង​ដែរ សមត្ថកិច្ច​ប្រាប់អោយដឹង​ថា ឈ្មោះ ងួន ហេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ជា​កម្មករ​មកពី​ខេត្ត ក្រចេះ​បាន​ជួយ​ដឹក​ជញ្ជូន​សព​ទៅ​ប្រគល់ជូន​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ​តាម​ប្រពៃណី​។

លោក សាន់ ដា​រិទ្ធិ ប្រធាន​មន្ទីរ រ៉ែ​ថាមពល​ខេត្ត​បញ្ជាក់​ប្រាប់ថា​អ្នកឆ្លើយឆ្លង​ព័ត៍មាន​ប្រចាំ​ខេត្ត​អោយ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩​ខែតុលា ឆ្នាំ​២០១៤​នេះ លោក​បាន​ទទួល​ព័ត៍មាន​ថា ពិតជា​មាន​មនុស្ស​ស្លាប់​យ៉ាង​ពិតប្រាកដ​មែន​ហើយ​បទល្មើស​នៃ​សកម្មភាព​ជីក​កកាយ​រ៉ែ អនាធិបតេយ្យ​នៅ​ទី​នោះ​លោក​ប្រធាន​មន្ទីរ រ៉ែ​និង​ថាមពល​កំពុង​មាន​ការ​សង្ស័យ​ទៅលើ​ឃុំ​និង​លោកនាយ​ប៉ុស្តិ៍​ថា​មានការ​បណ្តែត​បណ្ត​យ​ធូ​រលុង​ពេក ។ លោក​បន្ត​ទៀត​ថា​មាន​ការសង្ស័យ​ជាច្រើន​ដល់​លោក​មេ​ប៉ុស្តិ៍​នៅ​ទីនោះ​ដែរ​ថា​មានការ​បើកភ្លើង​ខៀវ​ក្នុង​ការអោយ​ជីក​កកាយ​និង​នាំ យក​រំសេវ សារធាតុ​គីមី​ចូលទៅ​ទីនោះ​ដោយ​គ្មាន​ការ​រិត​បណ្តឹង ។ ទាក់ទង​ការចោទប្រកាន់​ខាងលើ​នេះ​អ្នកឆ្លើយឆ្លង​ព័ត៍មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោកនាយ​ប៉ុស្តិ៍​បាន​ទេ ៕

2014-10-30_091349
2014-10-30_091338

មតិយោបល់