ព័ត៌មានជាតិ

អូ​បា​ម៉ា​បញ្ជាក់​ពី​ជំហរ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដោយ​សន្តិភាព​

​អង្គការសហប្រជាជាតិ ( 24/09/13 ) : យោងតាម​ទីភ្នាក់ងារ​ស៊ីន​ហួរ បានឲ្យដឹងថា​លោក​ប្រធានាធិបតី​អាមេរិ​កកាល​ពី​ថ្ងៃ​អង្គារ​បាន​និយាយថា​ប្រទេស​របស់​ខ្លួន​នឹង​ផ្សារភ្ជាប់​ទំនាក់ទំនង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​លើ​បញ្ហា​ការទូត​ក្នុង​ការដោះស្រាយ​ជម្លោះ​ដ៏​យូរអង្វែង​លើ​ករណី​អាវុធ​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដោយមាន​លោក​រដ្ឋា​លេខាធិការ John Kerry ជា​អ្នកតំណាង​ដើម្បី​ធ្វើការ​ជាមួយ​ទី​ក្រុងតេហ​រ៉ង់​។​
Obama
​លោក​បាន​បន្ថែមទៀតថា​លោក​ជឿថា​ពួក​យើង​ពិតជា​អាច​ដោះស្រាយ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​ដោយ​សន្តិភាព​បាន​នឹង​ធ្វើឲ្យ​ភាព​តានតឹង​និង​ចំណង​មិត្តភាព​របស់​ប្រទេស​ទាំង​ពីរ​ប្រសើរ​ឡើង​ជាង​នេះ​។​ពួក​យើង​មិន​ចង់​ផ្លាស់ប្តូរ​របប​នៃ​ប្រទេស​នេះ​ទេ​ពួក​យើង​គោរព​ប្រជាពលរដ្ឋ​អ៊ីរ៉ង់​ក្នុង​ការចង់បាន​ចង់​រស់នៅ​ក្នុង​សន្តិភាព​ដូចនេះ​យើង​នៅតែ​ទទូច​ឲ្យ​រដ្ឋាភិបាល​ទី​ក្រុងតេហ​រ៉ង់​បង្ហាញ​ពីភាព​ទទួលខុសត្រូវ​ឲ្យ​ខ្លាំង​ជាង​នេះ​លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​នេះ​។​

​លោក​អូ​បា​ម៉ា​ក៏​បាន​បញ្ជាក់​ផង​ដែរ​ពី​ការសន្យា​ថ្មីៗ​នេះ​របស់​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ទៅលើ​ការបញ្ឈប់​ដំណើរការ​ផលិត​អាវុធ​នុយក្លេអ៊ែ​រថា​ជា​ការចាប់ផ្តើម​មួយ​ដ៏​ប្រសើរ​នៃ​ការដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ប៉ុន្តែ​លោក​អូ​បា​ម៉ា​បាន​និយាយថា​យើង​មិន​អាច​ប្រើ​រយៈពេល​មួយ​យប់​នឹង​អាច​ដោះស្រាយ​វា​បាន​នោះ​ដែរ​៕​

មតិយោបល់