ព័ត៌មានជាតិ

Alex Song ជឿជាក់ថា ក្លិប​ញញួរ​យក្ស West Ham United នឹង​ក្លាយជា​ក្លិប​កំពូល​

​កីឡាករ Alex Song ជឿជាក់ថា ក្លិប​ញញួរ​យក្ស West Ham United នឹង​ក្លាយជា​ក្លិប​កំពូល​មួយ​នៅក្នុង ក្រប​ខណ្ឌ​អង់គ្លេស Premier League នៅ​ថ្ងៃ​ខាងមុខ​។​ក្លិប​ញញួរ​យក្ស​លេង​បាន​យ៉ាង​ល្អ​ចាប់តាំងពីរ​បើក​រដូវ​កាល​ថ្មី​មក​ហើយ​ពួកគេ​បាន​ឡើង​មក​កាន់​លំដាប់​ក្រុម​កំពូល​ទាំង​៤​ក្រោយពេល​ប្រកួត​ឈ្នះ 2-1 លើ​ក្រុម​ការពារ​តំណែង​ជើងឯក​ចាស់ Manchester City នៅ​ទឹកដី Upton Park កាលពី​យប់​ថ្ងៃ​សៅរ៍ ។​

Song ប្រាប់​គេហទំព័រ The Mirror ថា “​អនាគត​ក្លិប​នេះ​នឹង​ល្អ ហើយ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​មក​កាន់​ទី​នេះ ដូចជា​នៅអេ​ស្ប៉ាញ​អ៊ីចឹង គ្មាន​អ្នកណា​ម្នាក់​នឹកស្មាន​ដល់​ថា Atletico Madrid លេង​ខ្លាំង​ដូច​សព្វថ្ងៃ​ទេ ហើយ West Ham ក៏​ដូចគ្នា​ដែរ​” ។​
​គួរបញ្ជាក់​ថា West Ham នឹង​ត្រូវ​ជួប​ជាមួយ​ក្លិប Stoke City សម្រាប់​ការប្រកួត​ក្រប​ខណ្ឌ Premier League នៅ​ថ្ងៃ​សៅរ៍​ក្រោយ ៕​
Alex-Song-West-Ham1

មតិយោបល់