ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប Escalate បើកលឿនទៅបុករបាំងថ្មចែកទ្រូងផ្លូវ ខ្ទេចតែម្តង!

ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តស៊េរីទំនើបមួយគ្រឿង បើកលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត។ ចំណែករថយន្តបែកកង់ទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៥០នាទី យប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្តុបផ្សារអូរឬស្សី តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Escalate ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-3938 ធ្វើដំណើរបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់ចំនួន១កង់ រួមទាំងក្បាលនាគរងការខូចខាត។ ចំណែករថយន្តបង្កបែកកង់ខាងឆ្វេងទៅមុខលែងរួច។

ក្រោយកើតហេតុ ម្ចាស់រថយន្តបង្កបានចុះពីលើរថយន្តហើយគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចចរាចរណ៍មូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ក្រុង ចុះមកធ្វើការពិនិត្យ និងវាស់វែង នាំយករថយន្តខាងលើទុករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់