ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានឲ្យដឹងថា រាល់ការផ្ដល់សេវាកម្មសុខាភិបាលនៅក្នុងថ្ងៃបុណ្យអុំទូក អកអំបុក សំពះព្រះខែ មិនមានការបង់ថ្លៃសេវាកម្មនោះទេ ព្រោះថារដ្ឋាភិបាលជាអ្នកទទួលខុសត្រូវសម្រាប់ការផ្ដល់សេវាកម្មសុខាភិបាល។ នេះបើយោងតាមការឲ្យដឹងរបស់អ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា រយៈពេល ៣ថ្ងៃ នៃពិធិបុណ្យអុំទូក ក្រសួងសុខាភិបាលនឹងរៀបចំទីតាំងសុខាភិបាលចំនួន ១២កន្លែងដែលមានចំនួនសរុប ១៣ស្ដង់ដាក់ប្រចាំការដើម្បីសង្គ្រោះបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ ឬភ្ញៀវបរទេសដែលមកចូលរួមកម្សាន្តក្នុងថ្ងៃបុណ្យ។
ទីតាំងរួមមាន តំបន់វត្តភ្នំ ម្ដុំ CDC នៅមាត់ទន្លេ ម្ដុំមុខវត្តឧណ្ណាលោម ១កន្លែង នៅមាត់ទន្លេម្ដុំ ព្រះអង្គដងកើ១កន្លែង នៅសួនច្បារមុខព្រះបរមរាជវាំង ២កន្លែង នៅម្ដុំមុខសាលមហោស្រពចតុមុខ ១កន្លែង នៅមុខសណ្ឋាគារហ៊ីម៉ាវារី១កន្លែង នៅម្ដុំសួនច្បារមុខវត្តបទុមវត្តី១កន្លែង នៅសួនច្បារសម្ដេច ហ៊ុន សែនមួយកន្លែង នៅម្ដុំវត្តប្រជុំសាគរ១កន្លែង មុខអគារសាលមហោស្រពកោះពេជ្រ ១កន្លែង និងនៅក្រោយអគារសាលមហោស្រពកោះពេជ្រ១កន្លែង៕
មតិយោបល់