ខេត្តប៉ៃលិន៖ ស្ត្រីម្នាក់ត្រួវបានគេស្គាល់ថា ជាប្រពន្ធរបស់នាយកសាលាបឋមសិក្សាសាលាក្រៅ តួចចិត្តព្រោះរឿងបន្តិចបន្តួច ផឹកថ្នាំម្យ៉ៅ ប្រភេទថ្នាំពុល សម្លាប់ខ្លួន តែមិនបានសម្រេច ត្រួវបានបងប្អួនដឹកតាមរថយន្ត បញ្ជួនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ។ ហេតុការណ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៨ ព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិ ទូលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ស្ត្រីដែលប៉ងផឹកថ្នាំពុលសម្លាប់ខ្លួនឈ្មោះ សែត ធារី អាយុ២៨ឆ្នាំ ជាមេផ្ទះ ដោយផឹកថ្នាំម្យ៉ៅប្រភេទ៩៥ (ថ្នាំសម្លាប់ស្មៅជ័រ) អស់ចំនួនកន្លះផ្តឹល ។ មានប្តីឈ្មោះ មិន កាសេម អាយុ ៣៦ឆ្នាំ ជានាយកសាលាបឋមសិក្សាសាលាក្រៅ មានកូនចំនួន២នាក់ ប្រុស១ ស្រី១ ។
ប្រភពពីសាច់ញាតិស្ត្រីដែលប៉ងសម្លាប់ខ្លួន ដោយផឹកថ្នាំពុល បានឲ្យដឹងថា៖ មុនពេលកើតហេតុ ក្រុមគ្រួសារស្ត្រីរងគ្រោះ មានបញ្ហាបន្តិចបន្តួច ដោយសារតែមានទូរស័ព្ទស្ត្រីផ្សេងម្នាក់ បានទូរស័ព្ទមកប្តីរបស់គេ ម្តងទៅពីរដង ហើយចុងក្រោយស្ត្រីម្នាក់នោះទូរស័ព្ទមកទៀត ដោយប្រាប់ថាច្រឡំលេខ ព្រមទាំងធ្វើការសូមទោស ទៀតផង ។ ប្រភពបន្តថា៖ បន្ទាប់មកស្ត្រីរងគ្រោះដោយផឹកថ្នាំ បានទាស់ពាក្យសម្តីគ្នាជាមួយប្តីរបស់ខ្លួន បង្ករជាអំពើហិង្សា ដោយទាញយកកៅអីវ៉ៃប្តីរបស់ខ្លួន ជាំដៃខាងស្តាំ ។ប្រភពបន្តទៀតថា៖ក្រោយមកក្នុងពេលកើតហេតុ ស្រាប់តែស្ត្រីរងគ្រោះ បានទូរស័ព្ទមកបងថ្លៃ ដោយនិយាយថា ពីមុនបងបង្កើតខ្ញុំស្លាប់ដោយសារផឹកថ្នាំពុលទឹកខៀវ ពេលនេះសូមបងថ្លៃមកមើលកូនខ្ញុំផង , ដោយលឺសម្តីមិនស្រួល រូបគាត់(បងថ្លៃ)ក៏មកមើល ក៏ឃើញក្នុងបន្ទប់សុទ្ធសឹងតែថ្នាំម្យ៉ៅជាតិពុល ហើយស្ត្រីរងគ្រោះ មានអាការៈទន់ដៃទន់ជើង ទើបដឹងថា ស្ត្រីរងគ្រោះផឹកថ្នាំពុល បាញ់ស្មៅ(ប្រភេទម្យ៉ៅ) ក៏នាំគ្នាដឹកតាមរថយន្តមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនភ្លាមៗ ។
សួមបញ្ជាក់ថា៖ រយៈពេលជាងមួយឆ្នាំមុន ស្ត្រីរងគ្រោះធ្លាប់បៀមថ្នាំពុលម្តងរួចមកហើយ , ចំណែកបងប្រុសបង្កើតឈ្មោះប៉ែន ម៉ៅ អាយុ៣៦ឆ្នាំ បានផឹកថ្នាំពុលប្រភេទទឹកខៀវ ស្លាប់ ដោយសារ តួចចិត្តប្រពន្ធមិននិយាយរក ៕
មតិយោបល់