ព័ត៌មានជាតិ

ជនជាតិថៃ បើករថយន្តបុកម៉ូតូ មន្ត្រីនគរបាលខេត្តប៉ៃលិន បណ្តាលឲ្យបាត់បង់ជីវិតមនុស្ស២នាក់

ប៉ៃលិន: កាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យមនុស្ស០២នាក់បានស្លាប់ និងខូចខាតម៉ូតូ១គ្រឿង នៅលើផ្លូវជាតិលេខ៥៩ នៅចំណុចផ្លូវបំបែកភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។

ជនរងគ្រោះ១-ឈ្មោះ បារាំង ភេទប្រុស មុខរបរកសិករ បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ ប៉ៃលិន1C-2420 (បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ)។ ២-ឈ្មោះ អ៊ឹម ណែម ភេទប្រុស អាយុ ៥៣ឆ្នាំ បុខរបរនគរបាលខេត្តប៉ៃលិន ជាអ្នករួមដំណើរបានស្លាប់នៅនឹងកន្លែងកើតហេតុ ។ អ្នកទាំងពីរមានទីលំនៅក្នុងភូមិស្រែអន្ទាក់ឃុំ/ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ចំណែកភាគីខាងរថយន្តបង្កឈ្មោះ PATTANA PAIBUNWONG Mr. KOBCHAI ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិថៃ បើកបររថម៉ាក ISUZU ពាក់ផ្លាកលេខ THAILAND 91-0642 ។

មូលហេតុ៖ បណ្ដាលមកពីកត្តាបើកបររថយន្តហួសល្បឿនកំណត់ ។

បច្ចុប្បន្ន ជនបង្កនិងរថយន្ត ត្រូវបានឃាត់ខ្លួននិងរក្សាទុក នៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធីបន្ត ។ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់